​ក្រោន បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី​​ទាំង​២​នាក់​ហើយ

​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី​ទាំង​ពីរ​នាក់​ហើយ​គឺ George Bisan ​អតីត​កីឡាករ​របស់​ខ្លួន ​និង​ម្នាក់​ទៀត​ជនជាតិ​កូរ៉េ​ឈ្មោះ​ថា Kim Hyeon-Woo។

 

 ​ក្រោន បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី​​ទាំង​២​នាក់​ហើយ George Bisan

 

George ​ជា​អតីត​កីឡាករ​របស់​ក្រោន ដែល​ចាកចេញ​ទៅ​លេង​នៅ​វៀតណាម​កាល​ពី​ដើម​រដូវកាល​នេះ ប៉ុន្តែ​រូបគេ​បាន​សម្រេច​ចិត្ត​ត្រលប់​មក​ជួយ​ក្រោន​វិញ​ហើយ​ក្នុង​ជើង​ទី​២​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​ដោយ​ពាក់​អាវ​លេខ​៩៩។ ខណៈ​ដែល​ម្នាក់​ទៀត​ឈ្មោះ​ថា Kim ​នោះ ជា​កីឡាករ​ឆ្នើម​ម្នាក់ ដោយ​ធ្លាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ក្រោម​អាយុ​១៤​ឆ្នាំ​ អំឡុង​ពេល​រូបគេ​នៅ​ជា​យុវជន។

 

Kim ​បច្ចុប្បន្ន​មាន​វ័យ​២៧​ឆ្នាំ​ទៅ​ហើយ ​ដោយ​រូបគេ​មិន​ដែល​ចាកចេញ​ទៅ​លេង​នៅ​ក្រៅ​ស្រុក​ទេ ដោយ​ការ​មក​លេង​នៅ​ក្រោន​នេះ​ជា​លើក​ទី​មួយ​របស់​គេ​ហើយ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ នឹង​ពាក់​អាវ​លេខ​៩០​របស់​ក្រោន។

 

​ក្រោន បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី​​ទាំង​២​នាក់​ហើយ

Kim Hyeon-Woo

 

លោក សែម សំណាង ​គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន​បាន​បញ្ជាក់​ថា​ការ​នាំ​យក​កីឡាករ​បរទេស​២​នាក់​នេះ​មក​ជួយ​ក្រុម គឺ​មិន​រំពឹង​ច្រើន​ថា​អាច​ការពារ​តំណែង​ជើង​ឯក​បាន​នោះ​ទេ ប៉ុន្តែ​វត្តមាន​របស់​ពួកគេ​នឹង​ជួយ​ក្រោន​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​នៅ​សល់​ទាំង​៧​ប្រកួត​ខាង​មុខ​៕

 

អត្ថបទ៖ ​មុន្នី រម្យ