Rihanna បញ្ចេញ MV ទំនើប​​ប្លែក​មិន​ធ្លាប់​មាន​សម្រាប់​ភាពយន្ត​ថ្មី “Star Trek Beyond”

តារា​ចម្រៀង Rihanna ទើប​តែ​​បញ្ចេញ​វីដេអូ​ចម្រៀង​បែប​អាភិនីហារ​មួយ​​បទ មាន​ចំណងជើង​ថា “Sledgehammer” ដែល​ជា​បទ​ចម្រៀង​សម្រាប់​ភាពយន្ត​ថ្មី “Star Trek Beyond”។

 

Rihanna បញ្ចេញ MV ទំនើប​​ប្លែក​មិន​ធ្លាប់​មាន​សម្រាប់​ភាពយន្ត​ថ្មី “Star Trek Beyond”

 

បើ​តាម​ការ​បញ្ជាក់​របស់​តារា​ចម្រៀង​រូប​នេះ “Sledgehammer” គឺ​ជា​វីដេអូ​ចម្រៀង​ដំបូង​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ថត​ដោយ​កាមេរ៉ា IMAX និង​បាន​ចេញ​តាម​ Tidal និង Vevo រយៈ​ពេល​មួយ​ម៉ោង​ក្រោយ​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត IMAX កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

 

តារា​វ័យ ២៨ឆ្នាំ​បាន​សម្ដែង​អារម្មណ៍​រីករាយ​ដែល​បាន​ច្រៀង​បទ​ចម្រៀង​សម្រាប់​ភាពយន្ត “Star Trek” ស៊េរី​ថ្មី​នេះ​ថា៖ “Star Trek គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ។ ខ្ញុំ​បាន​ជាប់​ចិត្ត​នឹង​ពិភព​ចម្លែក​ក្នុង​​រឿង​នេះ​តាំង​ពី​វគ្គ​មួយ។ ដូច្នេះ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ខ្ញុំ​មក​ចូលរួម​ផលិត​បទ​ចម្រៀង​នេះ”។

 

“Star Trek Beyond” គឺ​ជា​ភាពយន្ត​ទី​១៣​សម្រាប់​ស៊េរី​ភាពយន្ត “Star Trek” ដែល​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​អាមេរិក​និង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ខាង​មុខ។

 

ចង់​ដឹង​ថា​បទ​ចម្រៀង​ថ្មី​របស់ Rihanna ​ដែល​​ជា​ស្នាដៃ​និពន្ធ​ដោយ​តារា​ចម្រៀង Sia ​មាន​រូប​ភាព​ប្លែក​ៗ​យ៉ាង​ណា​នោះ សូម​ទស្សនា​ទាំង​អស់​គ្នា​តែ​ម្ដង៖

ចុចអាន៖Rihanna​ ផ្ដល់​អាហារូបករណ៍​​​៥០​កន្លែង​ឲ្យ​សិស្ស​ទៅ​រៀន​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖billboard