នៅ សូនីតា យកអំណោយ ចែកអ្នកក្រីក្រក្នុងថ្ងៃ ខួបកំណើត

ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា នៅ សូនីតា កាលពីថ្ងៃម្សិលមិញនេះ បាននាំយកអំណោយមួយចំនួន ទៅចែក ជូនដល់ចាស់ជរា អ្នកក្រីក្ររស់នៅលើគំនរសម្រាម នៅក្នុងថ្ងៃខួបកំណើតរបស់នាង ខណៈដែលនាងអះអាងថា ថ្ងៃកំណើតនាង មិន ដែល ចំណាយលុយរៀបចំកម្មវិធីធំដុំទេ ពោលគឺគ្រាន់តែ ញុំាអាហារពេលល្ងាចជុំគ្រួសារ និងមានការចែករំលែក អំណោយតិចតួច ដល់អ្នកក្រីក្រតែប៉ុណ្ណោះ ។ 

ភាគច្រើនអ្នកសិល្បៈ នៅពេលដែលដល់ថ្ងៃខួបកំណើតរបស់ខ្លួន រមែងតែងតែចំណាយលុយ រាប់ពាន់ដុល្លាររៀបចំ កម្មវិធី ជប់លៀង ខួបកំណើតរបស់ខ្លួន ឲ្យមើលទៅហ៊ឺហារស៊ីវិល័យ ដោយឡែក កញ្ញា នៅ សូនីតា បែរជារំលេចសកម្មភាព មនុស្សធម៌ជួយ ដល់ជន ក្រីក្រ ក្នុងថ្ងៃខួបកំណើតថា « ក្នុងថ្ងៃពិសេសរបស់ខ្ញុំជារៀងរាលឆ្នាំ ខ្ញុំមិនដែលមានកម្មវិធីធំដុំក្រៅពីញុំា អាហារពេលល្ងាច ជួបជុំគ្រួសារ រឺ ក៏ទៅវត្តដើម្បីប្រគេនចង្ហាន់ជូនព្រះសង្ឃទេ ឆនាំនេះខ្ញុំទទួលបានកាដូពិសេសពី មិត្តភក្តិ បងប្អូន ដោយពួកខ្ញុំបានចែករំលែក ប្រាក់ កាស តិចតួច ដើម្បីចូលរួមទិញ ទឹកក្រូច ទឹកសុទ្ធ មី បាយ វេចជាស្បោង ដើម្បីចែកជូនដល់ អ៊ំៗស៊ីក្លូ អ្នកសុំទាន អ្នកដែលគាត់មាន ជីវភាពខ្វះខាត ជាពិសេសខ្ញុំបានទៅដល់កន្លែង គំនរសំរាម ជើងឯក បានទៅជួបពួកគាត់ផ្ទាល់ពតជាគួរអោយអាណិតណាស់»។

តារាស្រីរូបនេះបានរៀបរាប់ ពីទិដ្ឋភាពដែលនាងបានឃើញផ្ទាល់ភ្នែកថា « ជីវិតគាត់សុខចិត្តបោះតង់ រស់នៅ ដោយ សភាពខ្វះ អនាម័យ ក្លិនស្អុយ ដោយរបរ កាយសំរាមរើសកំប៉ុងដើម្បីយកប្រាក់មកចិញ្ចឹមជីវិតបើអោយយើងធម្មតា ទៅឈរក្បែរនោះសឹង តែទ្រាំមិនបាននឹងក្លិនផង ចុះទំរាំពួកគាត់យកកន្លែងនោះ ដើម្បីស្នាក់អាស្រ័យវាយ៉ាងម៉េចវិញនេះ ហើយជាជីវិតបន្តែ ខ្ញុំសប្បាយ ដែលបានជួប នឹងឃើញរាល់សកម្មភាពពួកគាត់ ទោះវាតិចតួចក្តីតែជាទឹកចិត្ត ពួកយើងទាំងអស់គ្នា ដែលខំចំណាយថវិកា និង ពេលវេលាដើម្បីបំពេញក្តីប្រាថ្នារបស់ខ្ញុំក្នុងថ្ងៃពិសេសមួយនេះ »៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

តារាសម្ដែងស្រីដ៏ស្រស់សោភា កញ្ញា នៅ សុនីតា បានបង្ហាញអារម្មណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងបណ្ដាញសង្គមហ្វេសបុក ដែលនាងបានបង្ហោះថា នាងឈប់អាណិតចោរទៀតហើយ ទោះជាបានឃើញពេលមហាជន វាយធ្វើបាបស្ទើរស្លាប់ស្ទើររស់ក្ដី បន្ទាប់ពីលោកចោរបានលួចយកកាបូបលុយ និងទូរស័ព្ទឪពុករបស់នាង កាលពីពេលថ្មីៗនេះ ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល នឹងសំណេរដ៏កម្ររបស់នាង ។

តារាសម្ដែងស្រីស្រស់ នៅ សូនីតា បាននិយាយថា «ឈប់អារណិតចោរ ពេលគេវ៉ៃទៀតហើយ ឲ្យគេវ៉ៃឲ្យងាប់ចុះ ចង្រៃអីមកយកថ្ពក់យកកាបូប និងទូរស័ព្ទដៃប៉ា ទៅអស់គ្មានសល់អ្វីទេ ឲ្យចោរហ្នឹងយកទៅចុះ ហែងយកទៅ និងគេដាក់ទំនាយ គេដាក់បណ្ដាសារ គ្រប់ពេល មួយថ្ងៃៗអត់រកស៊ីអីទេ គិតតែរកវិធីណា ធ្វើមិចឲ្យលួចគេបាន គេខំរកស៊ីចង់ងាប់ ពួកវាមកលួចគេស្រួលៗ ឲ្យឡានបុកឲ្យងាប់ចុះ!»។

អានបន្ត៖ នៅ សូនីតា កើត​ចិត្ត​លែង​អាណិត​ចោរ ពេល​ឃើញ​គេ​វាយ​ជិត​ស្លាប់ បន្ទាប់​ពី​ឪពុក​របស់់​នាង​បាត់​កា​បូប និង​ទូរស័ព្ទ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload