អ្នកគាំទ្រ តក់ស្លុត ពេលឃើញជើង របស់តារាស្រីកូរ៉េល្បីៗ នៅខាងក្រៅ!

កូរ៉េខាងត្បូង៖ អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម តែងតែកាត់ក្តីជារឿយៗ ទៅលើជើង របស់សមាជិកនារីមួយចំនួន ក្នុងក្រុមចម្រៀងកូរ៉េខាងត្បូង ថាតូចៗខ្លាំងប៉ុណ្ណា ហើយក៏មានមតិជាច្រើន បានរិះគន់ ដើម្បីឲ្យឡើងទម្ងន់ខ្លះ ប្រសិនបើជើងពួកគេឃើញសុទ្ធតែឆ្អឹងបែបនេះ។

គេហទំព័រកូរ៉េមួយ បានបង្ហាញនូវ រូបរាងដ៍សែនស្វិតខ្លាំង របស់តារាចម្រៀងស្រីកូរ៉េល្បីៗមួយចំនួន ក្នុងផលិតកម្មផ្សេងៗគ្នា ដែលមើលទៅ មិនគួរឲ្យជឿទាល់តែសោះ។ ជាការពិត ក្រោយពីមើលរូបថតរបស់ នាង Suzy នៅក្រុម MissA នាងYoona នៅក្រុម Girls’ Generation និងសមាជិកក្រុមMAMAMOO រូចហើយ បានធ្វើឲ្យអ្នកគាំទ្រតក់ស្លុត  ហើយក៏មានមតិជាច្រើន បានផ្តល់យោបល់ឲ្យពួកគេ ខំញ៉ាំអាហារឲ្យបានច្រើន ដើម្បីអាចឡើងទម្ងន់បានខ្លះ និងដើម្បីសុខភាពល្អផងដែរ៕

តោះមើលជើងរបស់តារាស្រីកូរ៉េទាំងអស់គ្នា ថាស្គមយ៉ាងណា៖ 

ប្រភព ៖
koreaboo

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ តារាចម្រៀងស្រី Yoona ក៏ត្រូវបានអ្នកគាំទ្រ ព្រួយបារម្ភពីសុខភាពរបស់នាងផងដែរ ដែលពេលនេះ នាងហាក់ដូចជាស្គមស្គាំងខ្លាំង គ្មានកម្លាំងនៅក្នុងខ្លួន។

នាង Yoona សមាជិកក្រុមចម្រៀងនារី Girls' Generation ដែលពីមុនមក ធ្លាប់ជាប់ឈ្មោះជាស្រីស្អាតម្នាក់ ឥឡូវនេះ បែរជាត្រូវគេហៅថា ម៉ាក់យាយទៅវិញ។

កាលពីពេលថ្មីៗ កន្លងទៅនេះ រូបថតប៉ុន្មានសន្លឹក របស់តារាស្រីស្រគត់ស្រគុំ នៅក្នុងក្រុម Girls' Generation នាង Yoona នៅក្នុងកម្មវិធី Seoul Fashion Week បានបង្ហាញឲ្យឃើញថា នាងកាន់តែស្គមជាងការបង្ហាញខ្លួន លើកមុនៗទៅទៀត រហូតដល់គេហៅនាងថាម៉ាក់យាយ។

បន្ទាប់ពីបានឃើញរូបថតរបស់នាងទាំងនោះ អ្នកនិយមលេងអុិនធឺណែតភាគច្រើន បានគិតថានាងមិនមានភាព ស្រស់ស្អាតទៀតឡើយ។ ពួកគេភាគច្រើន បានបញ្ចេញយោបល់ថា នាង Yoona គឺមើលទៅស្គមពេក ហើយហាក់ដូចជាមិនមាន សុខភាពល្អនោះទេ។ ភាគច្រើនពួកគេ បានសំណូមពរឲ្យនាង ខិតខំឲ្យឡើងគីឡូជាងនេះ ជាពិសេសខាងផលិតកម្មរបស់នាង គួរយកចិត្តទុកដាក់ចំពោះរឿងនេះផងដែរ៕

តោះ! ចង់ដឹងនាង Yoona ស្គមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload