លាក់​លុយ​២៤​លាន​ដុល្លារ​ក្នុង​ជញ្ជាំង​ផ្ទះ សមត្ថកិច្ច​ចាប់ខ្លួន​២​នាក់​បងប្អូន

សមត្ថកិច្ច​បាន​ចាប់ខ្លួន​បងប្អូន​ប្រុស​ស្រី​២​នាក់​បន្ទាប់​ពី​បាន​រក​ឃើញ​លុយ​ប្រមាណ​២៤​លាន​ដុល្លារ​អា​មេ​រិ​កលាក់​ទុក​ក្នុង​ជញ្ជាំង​ផ្ទះ ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សារ​នៅ​ថ្ងៃ​ទី​០១ កក្កដា របស់​សារព័ត៌មាន CNN ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា បងប្អូន​ទាំង​២​នាក់​ឈ្មោះ Luis Hernandez-Gonzalez វ័យ​៤៤​ឆ្នាំ ជា​បងប្រុស និង​ឈ្មោះ Salma Hernandez វ័យ​៣២​ឆ្នាំ ជា​ប្អូនស្រី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​ប៉ូលិស​បើក​ប្រតិបត្តិការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី ហើយ​បាន​រក​ឃើញ​លុយ​ប្រមាណ​ជា​២៤​លាន​ដុល្លារ​អា​មេ​រិ​ក គ្រឿងញៀន និង អាវុធ លាក់​ទុក​ក្នុង​ជញ្ជាំង​ផ្ទះ ។

សមត្ថកិច្ច​អះអាង​ថា នេះ​ជា​ប្រតិបត្តិការ​រឹបអូស​លុយ និង គ្រឿងញៀន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រ​វត្ត​សាស្ត្រ ហើយ​លុយ​ទាំងនោះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​មក​ពី​ការ​ជួញដូរ​គ្រឿងញៀន ហើយ​២​នាក់​បងប្អូន​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ផង ៕