យន្តហោះ​រុ​ស្ស៊ី IL-76 មួយ​គ្រឿង​បាត់ដាន

ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី SPUTNIK រាយការណ៍​កាលពី​ថ្ងៃ​ទី​១ កក្កដា ថា យន្តហោះ​ធុន IL-76 មួយ​គ្រឿង ដែល​ចេញ​បំពេញបេសកកម្ម​ជួយ​សង្គ្រោះ​ក្នុង​តំបន់​រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ IRKOUTSK របស់​រុ​ស្ស៊ី​បាន​បាត់ដាន​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​១១​នាក់ ។

ដោយ​ដកស្រង់​ប្រភព​ពី​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន SPUTNIK រៀបរាប់​ថា យន្តហោះ​នេះ​ដែល​ដឹក​ពួក​អ្នក​ជួយ​សង្គ្រោះ​អាច​ទាក់ទង​ជាមួយ​អាជ្ញាធរ​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១ កក្កដា ក៏​ប៉ុន្តែ​ក្រោយមក​ក៏​បាត់​ការ​ទាក់ទង ៕