មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​

6 Videos

ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅពីលើដល់ក្រោម ជាមួយនឹងវ៉ែនតាខ្មៅផងនោះបាន ញ៉ាំងឱ្យសម្រស់របស់ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា មើលទៅពិតជាស្រស់ស្រាយ និង ស្រស់ស្អាតខ្លាំងណាស់ ។

P9

មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​

ថ្មីៗនេះតាមរយៈរូបភាពប៉ុន្មានប៉ុស្តិ៍ក្នុងឈុតពណ៌ខ្មៅដែលអ្នកនាង យុគ ចិន្តា បាន បង្ហោះនៅក្នុង Instagram នោះ គឺបានបង្ហាញឱ្យឃើញថា រូបសម្ផស្សរបស់ពិធិការិនីរូបនេះពិត ជាស្រស់ស្អាតមិនធម្មតានោះទេ គឺដូចគ្នានឹងតារាម៉ូដែលយ៉ាងដូច្នោះដែរ ដែលការតុបតែងខ្លូន បែបនេះគឺមិនខុសពីយុវវ័យនោះឡើយ ។ បើនិយាយពីរូបសម្រស់របស់អ្នកនាង យុគ ចិន្តា វិញ គឺថារហូតមកដល់សព្វថ្ងៃនាង បានថែរក្សាឱ្យមើលទៅនៅតែស្រស់ផូរផង់ ហើយវ័យក៏មើលទៅហាក់ដូចជានៅតែក្មេងផងដែរ ។

មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​

បើនិយាយពីស្ទីលថតរូបប្លែកៗរបស់អ្នកនាង យុគ ចិន្តា វិញគឺគេតែងសង្កេតឃើញថា អ្នកនាងតែងតែបង្ហាញរូបថតជាច្រើនសន្លឹកជាមួយនឹងស្ទីលប្លែកៗដើម្បីបង្អួតទស្សនិកជននៅតាមបណ្តាញទំនាក់ទំនងសង្គម ។ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺស្ទីលថតពីខាង ក្រោយតែម្តងមិនថាតែនៅទីវាល វាលខ្សាច់ រឺក៏នៅកន្លែងណានោះទេ ដែលស្ទីលទាំងនេះនាំឱ្យ មនុស្សជាច្រើនតែងលាន់មាត់ថា ប្លែក សិចស៊ី និង ស្រស់ស្អាតជាដើម ។

មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​

ដោយឡែកទាក់ទងទៅនឹងការងារសិល្បៈវិញគឺសព្វថ្ងៃនេះអ្នកនាង យុគ ចិន្តា នៅតែជា ពិធីការិនីល្បីឈ្មោះឈរនៅលំដាប់ជួរមុខដដែល ។ ក្រៅពីការងារសិល្បៈអ្នកនាងក៏មានមុខរបរ ផ្ទាល់ផងដែរដូចជាភោជនីយដ្ឋាន និងហាងកាត់សម្លៀកបំពាក់ជាដើម ។ ចំណែកឯនៅក្នុងជីវិត គ្រួសារវិញ គឺមួយរយៈពេលចុងក្រោយនេះអ្នកនាងតែងតែបង្ហាញមុខកូនស្រីសំណព្វជាញឹក ញាប់ ព្រមទាំងបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនស្រីដែលអ្នកនាងតែងទេហៅថា «ថៅកែអម» ដ៏ ជ្រៀលជ្រៅថែមទៀតផង ៕ យ៉ានុ

មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
មួយឈុត​នេះ​ធ្វើឱ្យ​សម្រស់ យុគ ចិន្តា លេច​ត្រដែត​តែម្តង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត