អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…

6 Videos


ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងប្រុសរូបសង្ហាម្នាក់ឈ្មោះ សុរ៉ាមភូមិ គេបានឃើញការបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយឃ្លា ដែលបង្ហាញពីអារម្មណ៍ពិតក្នុងដួងចិត្តរបស់លោកមានចំពោះតារាសម្តែង និង ម៉ូដែលស្រីរាងខ្ពស់ស្រឡះ ទឹម រដ្ឋា ពីពាក្យពេចន៍យ៉ាងផ្អែមល្ហែមបំផុត ដែលអានហើយធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្ញើលជាខ្លាំង ។

P9

អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…

បើនិយាយដល់ ទឹម រដ្ឋា នាងគឺជាតារាសម្តែង និង ម៉ូដែលមានប្រជាប្រិយភាពម្នាក់ មិនត្រឹមតែចាយរាង និង មន្តស្នេហ៍ធ្វើឱ្យបុរសបរទេសឈ្លក់វង្វេងស្នេហ៍ប៉ុណ្ណោះទេ សូម្បីតែតារាប្រុសរូបសង្ហាក្នុងស្រុកមួយចំនួនក៏បានលង់ស្នេហ៍ និង ពោលពាក្យសារភាពទៅកាន់នាងមិនស្ទើរដែរ ។ ជាមួយនឹងរូបសម្រស់ និង ភាពរឹងមាំជានារីរបស់ ទឹម រដ្ឋា បានធ្វើឱ្យតារាប្រុសរូបសង្ហា សុរ៉ាមភូមិ ជាតួអង្គសំខាន់ក្នុងរឿង «ភ្លើងស្នេហ៍ ភ្លើងឫស្យា» ម្នាក់ទៀត បានចេញមុខសារភាពត្រង់ៗថាចូលចិត្តនាង ដោយលោកបានសរសេរបញ្ជាក់លើបណ្តាញហ្វេសប៊ុករបស់លោកថា «ខ្ញុំចូលចិត្ត ទឹម រដ្ឋា តាំងតែពីនាងចូលសិល្បៈមកម្ល៉េះ ទាំងរូបសម្បតិ្ត ទាំងការស្លៀកពាក់ បែបជាមនុស្សស្រីរឹងពឹង គឺពិតជាស្អាតបែបកូនកាត់អឺរ៉ុប»

អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…

ឆ្លងកាត់ការធ្វើការងារលើវិថីសិល្បៈជាមួយគ្នាអស់រយៈកាលជាយូរឆ្នាំកន្លងមកនេះ គេចាប់អារម្មណ៍ឃើញថា តារាសម្តែងរាងខ្ពស់សង្ហា សុរ៉ាមភូមិ មិនដែលធ្លាប់បានពោលពាក្យបញ្ជាក់ពីអារម្មណ៍ និង មនោសញ្ចេតនាពិតមានចំពោះស្រីស្អាត ទឹម រដ្ឋា នោះទេ នេះគឺជាលើកទីមួយហើយ ដែលលោកហ៊ានលាតត្រដាង និង បង្ហាញពីអ្វីដែលលោកចង់និយាយ ។

អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…

ទោះបីជាយ៉ាងណា ឃ្លោងឃ្លានៃការពោលពាក្យថា «ចូលចិត្ត» និង លើកសរសើរពីសំណាក់បុរសសង្ហាខាងលើទៅកាន់តារាសម្ដែងរាងខ្ពស់ស្រឡះម្នាក់នេះ ក៏មិនបានបញ្ជាក់ថាលោកបាក់ចិត្តស្រឡាញ់ ទឹម រដ្ឋា ជាលក្ខណៈស្នេហាប្រុស និង ស្រីនោះដែរ គឺនេះគ្រាន់តែជាការគាំទ្រក្នុងនាមជាតារាសិល្បៈ និង ជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាតែប៉ុណ្ណោះ ៕ សាកល

អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
អីយ៉ា​! ទឹម រដ្ឋា មាន​អ្នក​លួច​សារភាព​ទៀតហើយ​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត