ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!

6 Videos


ទោះបីជារឿងរ៉ាវលែងលះរវាង អតីតស្វាមីមិនបានរៀបការលោក ប៉ែន ចំរ៉ុង មិនទាន់បានដោះស្រាយដាច់ស្រេចក៏ពិតមែន តែ ភិន សុដាលីស នៅតែស្រស់ស្រាយនិងរឹងមាំជាពិេសសអ្នកដែលគាំទ្រ រូបនាងតែងហៅនាងថាជាអ្នកម្តាយដែលគួរអោយស្រលាញ់នៅពេលដែលបានឃើញរូបថតមួយសន្លឹកនេះ។ថ្មីៗនេះ ភិន សុដាលីស ថែមទាំងបង្ហោះ វីដេអូបង្ហាញពីការផាត់មុខយ៉ាងស្រស់ស្អាតផងដែរ ។

P9

ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!

រហូតមកដល់ពេលនេះ ភិន សុដាលីស នៅមិនទាន់ត្រលប់មករស់នៅជួបជុំជាមួយក្រុមគ្រួសារ វិញនោះ ទេ ទោះបីជានាងកៀកដល់ពេលសម្រាលកូនក៏ដោយ ។ សព្វថ្ងៃនាងមានទំងន់ប្រមាណជាជិត៧ខែហើយ។ ភិន សុដាលីស តែងតែទៅតាមដានសុខភាពជាប្រចាំ តាមការណែនាំពីក្រុមគ្រូពេទ្យ ។ នាង និង កូនក្នុងផ្ទៃមានសុខ ភាពល្អជាធម្មតា ។ គ្រាន់តែមានរូបរាងធាត់តាមបែបស្ត្រីមានផ្ទៃពោះ ។

ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!

អ្វីដែលគួរអោយកត់សំគាល់នោះ ភិន សុដា លីស នៅតែជាអ្នកមា្តយ ដែលឃ្យូត ឃ្យូតក្នុងក្រសែភ្នែកមហាជន ។ នាងនៅតែស្រស់ស្រាយ ដែល គេអាច មើលឃើញតាមរយៈរូបថតរបស់នាង ។ ថ្មីៗ នេះ ភិន សុដាលីស ក៏បានបង្ហោះវីដេអូបង្ហាញពីការផាត់មុខ យ៉ាង ស្រស់ស្អាតដល់មិត្តស្រីៗផងដែរ ។ ប៉ុន្តែ យ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេ ក្នុងការ បង្ហាញវីដេអូ បែប នេះ ។ ក្នុងនោះក៏មានការលើកឡើងថា ក្នុងនាមជាស្រី្តមានផ្ទៃពោះ មិនគួរប្រើប្រាស់ គ្រឿងសំអាង ឬ ផលិតផលអ្វីផ្សេងៗនោះទេ ព្រោះវានាំអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។

ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!

ក្នុងវីដេអូនោះ គេសង្កេតឃើញ ភិន សុដាលីស នៅតែស្រស់ស្អាតនិងមានមុខ មូលក្រឡង់បែកសាច់ទ្រលុកទ្រលន់ខុសប្លែកពីមុន តែយ៉ាងណា នាងនៅតែស្រស់ស្អាត ។ កៀកដល់ពេលសម្រាល ភិន សុដាលីស កាន់តែចង់ឃើញមុខកូនស្រីរបស់នាង ដែលពេលនេះ នាងក៏បានត្រៀមឈ្មោះយ៉ាងពិរោះ សម្រាប់ដាក់អោយកូនស្រីថា Katerina ។

ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!

ដោយសារផ្ទៃពោះកាន់តែធំ ភិន សុដាលីស បានផ្អាកពីការងារសិល្បៈតែនាងនៅតែបន្តនៅក្នុងការងារជំនួញលក់ផលិតផលរក្សា សម្រស់របស់នាងដដេល ៕ ចេនី

ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!
ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!
ភិន សុ​ដា​លី​ស នៅតែ​ជា​អ្នក​មា្ត​យ​ដ៏​ស្រស់ស្រាយ​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត