ត្រូវធ្វើ​យ៉ាងណា​ដើម្បីឱ្យ​សក់​ស្អាត?​

ត្រូវធ្វើ​យ៉ាងណា​ដើម្បីឱ្យ​សក់​ស្អាត?​

សក់ស្អាតគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ទាំងបុរសទាំងនារី ពីព្រោះនៅពេលដែលអ្នកមានសក់ស្រស់ស្អាត នោះសម្រស់របស់អ្នកក៏កើនឡើងទៅតាមគ្នាដែរ។ ចង់បានសក់ស្អាតអ្នកត្រូវតែចេះប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួនដែលនាំឱ្យសក់ត្រូវបំផ្លាញ ត្រូវដឹង និងចេះអនុវត្តតាមវិធីល្អៗដែលអាចជួយថែរក្សាសក់ ព្រមទាំងការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាពសក់ផងដែរ។
ដូច្នេះដើម្បីធ្វើឱ្យសក់ស្អាត និងមានសុខភាពល្អ អ្នកគួរតែសាកល្បងអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោមនេះ។

√     ថែរក្សាសក់តាមបែបធម្មជាតិ
   វិធីទី១៖ មិនត្រូវព្រងើយកន្តើយនឹងវិធីថែរក្សាសក់តាមបែបធម្មជាតិនោះទេប្រសិនបើអ្នកប្រាថ្នាចង់បានសក់ដែលទន់រលោងស្អាតតាមធម្មជាតិពិតៗនោះ។ វិធីធម្មជាតិទាំងនោះមានដូចជា ការប្រើប្រាស់ប្រទាលកន្ទុយក្រពើ និងចេកទុំជាដើម។ យកប្រទាលកន្ទុយក្រពើ (ចិតយកតែសាច់) ផ្នែកពណ៌ក្រហមនៃស៊ុត និងប្រេងអូលីវ មកក្រឡុកចូលគ្នារួចយកមកលាបលើសរសៃសក់។ ទុកចោលប្រមាណជា20-30នាទីសឹមលាងសម្អាតចេញឱ្យបានស្អាត។ អនុវត្តវិធីនេះ1-2ដងក្នុងមួយសប្តាហ៍ នោះសក់ដែលធ្លាប់តែមានសភាពស្ងួត សំពោងបែកចុង នឹងប្រែមកជាសក់ដែលទន់រលោងមានសំណើមវិញជាក់ជាមិនខាន។

   វិធីទី២៖ ក្រៅពីប្រទាលកន្ទុយក្រពើ អ្នកអាចយកចេកដែលទុំខ្លាំងមួយផ្លែមកកិន ឬច្របាច់ឱ្យម៉ដ្ឋ រួចយកមកបំពោកនៅលើសរសៃសក់ ទុកចោល15-20នាទី រួចកក់សក់សម្អាតវាចេញតាមធម្មតាជាការស្រេច។អនុវត្តវិធីនេះ2-3ដងក្នុងមួយសប្តាហ៍ ដើម្បីកែខៃសក់ដែលធ្លាប់តែមិនស្អាតឱ្យប្រែមកជាសក់ដែលមើលទៅរលោងស្រស់ស្អាតតាមបែបធម្មជាតិពិត។

√    សកម្មភាពមិនគួរធ្វើ ដើម្បីសក់ស្រស់ស្អាត៖ ក្រៅពីថែរក្សាសក់តាមបែបធម្មជាតិហើយនោះ អ្នកក៏គួរតែចៀសវាងសកម្មភាពមួយចំនួនដែលអាចបណ្តាលឱ្យសក់ខូចដូចជា ការបណ្តោយឱ្យសក់នៅក្រោមកម្តៅថ្ងៃច្រើនពេក កាត់បន្ថយការប្រើប្រាស់សារធាតុគីមី កាត់បន្ថយការតុបតែងសក់ ដោយការប្រើមា៉ស៊ីនកម្តៅប្រសិនបើមិនចាំបាច់។ ការជក់បារី និងការពិសាស្រាក៏ជាមូលហេតុមួយ ដែលនាំឱ្យមានបញ្ហាសក់ជ្រុះផងដែរ ហេតុនេះប្រសិនបើអាចទៅរួចអ្នកគួរតែបញ្ឈប់ ឬកាត់បន្ថយទម្លាប់ទាំងនេះចោលទៅ បើចង់ឱ្យសក់របស់អ្នកមានសុខភាពល្អ និងស្រស់ស្អាតដូចបំណងប្រាថ្នា។

√    ទទួលទានអាហារដែលមានប្រយោជន៍ចំពោះសក់៖ បន្ថែមពីលើនេះ អ្នកគួរតែទទួលទានអាហារដែលមានប្រយោជន៍ចំពោះសក់របស់អ្ន្កដូចជា បន្លែ និងផ្លែឈើដែលសម្បូរទៅដោយវីតាមីន ជាតិដែក និងសារធាតុចិញ្ចឹមជាច្រើនទៀតជាដើម៕

ប្រភព៖ lareine

  • ត្រូវធ្វើ​យ៉ាងណា​ដើម្បីឱ្យ​សក់​ស្អាត?​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:សុខភាព
Tags: