Ford លើក​ពាន​នៅ​ទីលាន​ប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក Le Mans

រថយន្ត Ford GT ស្លាក​លេខ 68 បើកបរ​ដោយ​កីឡាករ Sébastien Bourdais (បារាំង), Joey Hand (អាមេរិច) និង Dirk Müller (អាល្លឺម៉ង់) បាន​ឆ្លង​កាត់​គំនូស​បន្ទាត់​ចុងក្រោយ និង​ទទួល​បាន​ពាន​រង្វាន់​លេខ ១ នៅ​ទីលាន​ប្រណាំង​រថយន្ត Le Mans 24 Hours នៅ​ថ្ងៃ​អាទិត្យ​ ទី​១៩-មិថុនា។

 

រថយន្ត Ford GT ស្លាក​លេខ 69 បើកបរ​ដោយ​កីឡាករ Ryan Briscoe (អូស្ត្រាលី), Scott Dixon (នូវែលហ្សេឡង់) និង Richard Westbrook (អង់គ្លេស) បាន​ពានរង្វាន់​លេខ​ ៣ រី​ឯ​រថយន្ត Ford GT ស្លាក​លេខ 66 និង 67 ជាប់​ចំណាត់ថ្នាក់​លេខ​ ៤ និង​លេខ​ ៦ បន្ត​បន្ទាប់​គ្នា។

 

Ford លើក​ពាន​នៅ​ទីលាន​ប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក Le Mans

 

លោក Bill Ford អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford Motor Company ថ្លែង​ថា៖ “ព្រឹត្តិការណ៍​នេះ​បាន​ក្លាយ​ជាប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្រុមហ៊ុន Ford Motor Company។ យើង​តែង​សង្ឃឹម​ថា​នឹង​អាច​ត្រលប់​ទៅ​ចូលរួម​ការប្រណាំង​រថយន្ត Le Mans ៥០​ឆ្នាំ​បន្ទាប់ពី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ឆ្នាំ​១៩៦៦ និង​អាច​យក​ឈ្នះ​ការ​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​នេះ​ម្ដង​ទៀត។ មោទនភាព​ដែល​យើង​ទទួល​បាន នៅ​ពេល​ Ford GT បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ចុងក្រោយ​នៅ Le Mans គឺ​ពិត​ជា​អស្ចារ្យ​មិន​អាច​នឹង​បក​ស្រាយ​បាន។ ក្រុម​ការងារ​ដែល​បាន​រចនា​បង្កើត​រថយន្ត​នេះ​ឡើង និង​ចូលរួម​ការ​ប្រណាំង​រថយន្ត បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់។ ក្រុម​ប្រណាំង​រថយន្ត Ford Chip Ganassi បាន​បង្ហាញ​ពី​ស្មារតី គំនិត​ច្នៃប្រឌិត​ថ្មី ការប្ដេជ្ញាចិត្ត និង​ស្មារតី​ការងារ​ជា​ក្រុម។ យើង​ពិតជា​ស្រលាញ់ និង​គោរព​ប្រវត្តិសាស្ត្រ និង​កេរដំណែល​របស់ Ford ហើយ​ថ្ងៃនេះ ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នេះ​ជាថ្មី​ម្ដង​ទៀត”។

 

Ford លើក​ពាន​នៅ​ទីលាន​ប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក Le Mans

 

លោក Mark Fields ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford Motor Company បាន​ថ្លែង​ថា៖ “ការ​បង្កើត​រថយន្ត​ថ្មី​មួយ និង​មាន​ឱកាស​ចូលរួម​ក្នុង​ការ​ប្រណាំង​រថយន្ត Le Mans គឺ​ជា​សមិទ្ធផល​ដ៏​មហិមា​របស់​ក្រុមហ៊ុន Ford។ យើង​បាន​ចូលរួម និង​បាន​យកឈ្នះ​ការ​ប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក Le Mans 47 Hours។ ក្រុមហ៊ុន​រថយន្ត​ទាំងអស់​នៅ​ក្នុង​ក្លឹប GTE Pro Class បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ប្រកួត​ប្រជែង​យ៉ាង​ពិត​ប្រាកដ ហើយ​យើង​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រណាំង​រថយន្ត​ដែល​មិន​គួរ​ឱ្យ​ជឿ​នេះ”។

 

ក្រោយ​ការ​ប្រកួត​រវាង​រថយន្ត Ferrari ស្លាក​លេខ 82 រថយន្ត Ford GT ស្លាក​លេខ 68 បាន​នាំ​មុខ​ក្នុង​វេលា​ចុង​ក្រោយ​នៃ​ការ​ប្រកួត​អស់​រយៈ​ពេល ២០ ម៉ោង​នេះ។ លោក Hand គឺ​ជា​អ្នក​បើក​ចុង​ក្រោយ​គេ នៅ​ពេល​ដែល​រថយន្ត Ford GT បាន​វ៉ា​ដាច់​រថយន្ត Ferrari ដែល​បង្កើត​បាន​ជា​ប្រវត្តិសស្ត្រ​នៃ​ការ​ប្រកួត​ប្រជែង​គ្នា រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ​អស់​រយៈ​កាល​ជាង ៥០​មក​នេះ។

 

“វា​ពិតជា​មាន​អត្ថន័យ​ណាស់​ដែល​ពួក​យើង​អាច​ត្រលប់​មក​វិញ​ ៥០​ឆ្នាំ​បន្ទាប់​ពី Ford បាន​ឈ្នះ​ការ​ប្រកួត​ដដែល​នេះ​កាល​ពី​ឆ្នាំ ១៩៦៦ មក”។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក Hand។

 

លោក​បន្ត​ទៀត​ថា៖ “យើង​ចង់​ឈ្នះ ប៉ុន្តែ​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ វា​ពិតជា​មិន​ងាយ​ស្រួល​នោះ​ទេ។ ក្រុម​ការងារ​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ទោះ​បី​ជា​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ដើម្បី​បង្កើត​បាន​នូវ​រថយន្ត​ប្រណាំង​មួយ​ដែល​មាន​អានុភាព​លើស​គេ។ ខ្ញុំ​ធ្លាប់​ឈ្នះ​ការ​ប្រណាំង​រថយន្ត​ជាច្រើន ហើយ​ជ័យជម្នះ​លើក​នេះ​គឺ​ជា​ជ័យជម្នះ​ធំ​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ព្រឹតិ្តការណ៍​នេះ និង​សមាជិក​របស់​ក្រុម​គ្រួសារ Ford ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ធ្វើការ​ជាមួយ​ Ford ។

 

Ford លើក​ពាន​នៅ​ទីលាន​ប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក Le Mans

 

ជ័យជម្នះ​នេះ​មាន​អត្ថន័យ​ពិសេស​សម្រាប់​លោក Bourdais ។ Bourdais បាន​ចូលរួម​ការ​ប្រណាំង​រថយន្ត Le Mans 10 ដង​មក​ហើយ នេះ​គឺជា​ជ័យជម្នះ​លើក​ដំបូង​របស់​លោក។

 

“វា​ជា​រឿង​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ដែល​ខ្ញុំ​អាច​ឈ្នះ​ការប្រកួត​នេះ។ អ្វីៗ​គ្រប់​យ៉ាង​ហាក់​បី​ដូចជា​បាន​ព្រៀង​ទុក​ជា​មុន។ ការ​ប្រណាំង​រថយន្តរ​វាង​រថយន្ត Ferrari និង​រថយន្ត Ford កាល​ពី ៥០ ឆ្នាំ​មុន បាន​កើត​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ។ ជ័យជម្នះ​លើក​នេះ​ពិត​ជា​អស្ចារ្យ​ណាស់”។

 

Ford លើក​ពាន​នៅ​ទីលាន​ប្រណាំង​រថយន្ត​លំដាប់​ពិភព​លោក Le Mans

 

រថយន្ត Ford GT ស្លាក​លេខ 66 ទទួល​បាន​ពិន្ទុ​ក្នុង FA World Endurance Championship ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ជា​ហេតុ​នាំ​ឲ្យ​រថយន្ត​អាច​ចូលរួម​ការ​ប្រកួត​របស់ WEC បន្ត​បាន។ ក្រុម​កីឡាករ IMSA Ford Chip Ganassi បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​អាមេរិក​វិញ​ ក្រោយ​បញ្ចប់​ការ​ប្រកួត ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត WeatherTech SportsCar Championship បន្ត​ទៀត នៅ​ Watkins Glen ថ្ងៃទី​៣-កក្កដា​ នេះ។

 

ដើម្បី​ដឹង​ច្បាស់ សូម​មើល​វីដេអូ៖

 

 

អត្ថបទ៖ ពាណិជ្ជកម្ម