លោក​តា​អាយុ៨៩ឆ្នាំធាក់​​ស៊ីក្លូ ​ក្លាយជាឪពុកធម៌​សម្តេចតេជោ

រាជធានីភ្នំពេញ ៖​ទីបំផុតទៅលោកតាអាយុ៨៩ឆ្នំា​ ដែលប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ​និងចង់ជួបសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ​ដើម្បីសុំលុយ១ពាន់ដុល្លារយកទៅសង់ផ្ទះនៅខេត្តស្វាយរៀងនោះ ​បានត្រូវសម្តេច​នាយករដ្ឋមន្រ្តី​សុំធ្វើជា​ឪពុកធ៌ម ​និងសន្យាសង់ផ្ទះ​និងចិញ្ចឹមលោកតាអស់មួយជីវិត ។

នេះបើយោងតាម ​Facebook​ សម្តេចតេជោ ហ៊ុន សែន​ ដែលបង្ហោះ​នៅប៉ុន្មាននាទីមុននេះ ។

បើតាម ​Facebookសម្តេចដដែល​ «បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ​Facebook ​អំពីជីវិតតស៊ូរបស់​លោក​តាឈ្មោះ ពុត សឿន ​មានអាយុ៨៩ឆ្នាំ ​ ដែលមកធាក់សីុក្លូនៅទីក្រុងភ្នំពេញនោះ ​ហើយបានដំណឹងដល់សម្តេចតេជោ​ ហ៊ុន សែន កាលពី​យប់​មិញ​ ហើយបន្ទាប់ពីសម្តេចតេជោ ​ហ៊ុន សែន​ ត្រឡប់ពីការចូលរួមក្នុងទិវាមច្ឆជាតិ​នៅឯខេត្តកំពង់ស្ពឺ​កាលពីព្រឹក​ថ្ងៃទី០១ កក្កដា​ ឆ្នាំ២០១៦ សម្តេចតេជោ ​ក៏បានណាត់ជួបលោកតានៅគេហដ្ឋាន​របស់សម្តេចនៅវិមានឯករាជ្យ ។ ​សម្តេចតេជោ​បានសំណេះសំណាលសាកសួរពីប្រវត្តិ ​និងដំណើរជីវិតរបស់លោកតា ​។ សម្តេចតេជោ ​បានសរសើរលោកតា ​និងបានសំុលោក​តាជាឪពុកធម៌ទៀតផង ​។ សម្តេចតេជោនឹងធ្វើផ្ទះមួយខ្នងជូនដល់​លោកតា​នៅឯខេត្តស្វាយរៀង ហើយសន្យា​ចិញ្ចឹមលោក​តា​អស់មួយ​ជីវិត​ទៀតផង»៕