ធី សុវណ្ណ​ថា ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ប្តេជ្ញា​ដឹកនាំ​យុវជន​ចូលរួម​គ្រប់​សកម្មភាព​សង្គម​ដើម្បី​អនាគតជាតិ​ខ្មែរ ។

ការ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី​០១ កក្កដា ២០១៦​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្នុង​ទិវា​មច្ឆជាតិ​០១ កក្កដា​ខួប​លើក​ទី​១៤ នៅ​អាង​ទឹក​អន្លង់​ជ្រៃ ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​មិ​ញ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែង​កោតសរសើរ ធី សុវណ្ណ​ថា ដែល​កន្លង​មក​ធ្លាប់​បាន​ដឹកនាំ​ក្រុម​យុវជន​ទៅ​តំបន់​អា​រ៉ែ​ង ស្ថិត​ក្នុងស្រុក​ថ្ម​បាំង ខេត្តកោះកុង ដើម្បី​ពិនិត្យ​មើល​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ ៕