ពិនិត្យ និង​វាយតម្លៃ​លើ​​គម្រោង​សាង​សង់​ផ្សារ​​កំពង់ឆ្នាំង​​ថ្មី

ខេត្ត​កំពង់ឆ្នាំង ៖ នៅ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​មិថុនា មាន​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​រវាងក្រុមការងារ​ក្រសួង​​ហិរញ្ញ​វត្ថុ ដឹកនាំ​ដោយ​លោកជា គឹ​ម​តុង អនុប្រធាន​នាយកដ្ឋាន​ចំណូល​ពី​ទ្រព្យ​រដ្ឋ និង​​អាជ្ញាធរ​ខេត្ត ដោយ​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិ​បាលរង​ខេត្តកំពង់ឆ្នាំង លើ​គម្រោង​កសាង​​ផ្សារកំពង់ឆ្នាំង​ថ្មីនៅ​ចំណុច​ទន្លេ​ចុង​កោះ ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម និង​សង្កាត់ផ្សារឆ្នាំង ក្រុង​​កំពង់ឆ្នាំង ឱ្យ​មាន​ស្តង់ដាត្រឹមត្រូវ និង​មាន​គុណ​​ភាពល្អ ។

លោក ជា គឹ​ម​តុង បាន​លើក​ឡើង​ថា  ការ​​អភិវឌ្ឍកសាង​ផ្សារ​ថ្មី​នេះ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​-​ក្រុង និង​ក្រុមហ៊ុន​សាងសង់​ផ្សារ​ត្រូវ​សហការ​គ្នា​​សិក្សា​គម្រោង​សាងសង់​ឱ្យ​បាន​ច្បាស់លាស់​ទៅ​តាម​ស្តងដាផ្សារ​ទំនើប ដោយ​ត្រូវធ្វើ​ផ្លូវ​ជុំវិញ​ផ្សារ និង​បរិវេណក្នុង​ផ្សារ​ឱ្យ​បាន​ធំ​ៗងាយស្រួល​រថ​យន្ត​​បើកចូល​បាន​ស្រួ​ល ពេល​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង ។ ក្នុង​នោះ​ដែរ​ក៏​ត្រូវធ្វើ​បង្គន់​អនា​ម័យ ធ្វើ​អាង​ស្តុក​សំរាម ធ្វើ​កន្លែង​ដាក់​កង់​ម៉ូតូ ឱ្យ​​បាន​សម​ស្រប និង​ម្យ៉ាងទៀត​កុំឱ្យ​ពេល​ធ្វើ​ផ្សារ​​រួច​អត់​កន្លែង​លក់ដូរ នាំ​គ្នា​មក​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​​ទៅ​វិញ ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខេត្ត បាន​ឱ្យ​ដឹង​ថា មុន​នឹង​លើក​គម្រោង​កសាង​ផ្សារ​កំពង​់​ឆ្នាំង​ថ្មី​នេះ គណៈកម្មការ​ចម្រុះ​ខេត្ត មាន​សា​លាខេត្ត​មន្ទីរ​សាធារណការ បរិស្ថាន​ទេស​ចរណ៍ សុរិយោដី និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​​ធ្វើការ​ប្រជុំ​សិក្សា​រួចហើយ គឺ​បាន​​ឯកភាព​គ្នា​ធ្វើ​ផ្សារ​ឱ្យ​បាន​រឹង​មាំ​តាម​ស្តង់​ផ្សារ​​ទំនើប មានគុណ​ភាព សោ​ភ​័ណភាព មាន​សណ្តាប់​ធ្នាប់​​លក់ដូរ​ត្រឹមត្រូវ ។ ដោយឡែក​ផ្លូវ​ជុំ​វិ​ញផ្សារ និង​​ផ្លូវ​ដើរ​ធំ​ៗ ​នៅ​ក្រោម​ដំបូល​ផ្សារ​ខ្វែង​ជា​៤ ត្រូវធ្វើ​ទទឹង​៦​ម៉ែត្រ ។ តាម​ផែនការ​របស់​ខេត្ត គម្រោង​​ធំ​ៗ​ចំ​នួ​៤ ដែល​ត្រូវ​អភិវឌ្ឍន៍ នៅ​ជិត​ទីតាំង​ផ្សារកំពង់ឆ្នាំង​ថ្មី​នេះ​គឺ​៖

១-​គម្រោង​ធ្វើ​កំពង់​ផែ​ប្រវែង​៣០០​ម៉ែត្រ សម្រា​ប់​​កំពង់​ផែ​លក់​ត្រី​ កំពង់​ផែ​កាណូត​ដ​ និង​កន្លែងលក់​កសិផល​របស់​អ្នកចំការ ។
២-​គម្រោង​រៀបចំ​ដី​សម្រាប់​ផ្លាស់​ប្តូរ​លំនៅ​ឋា​ន​ប្រជា​ពលរដ្ឋ​២១០​គ្រួសារ ។
៣-​គម្រោង​រៀបចំ​ដី សម្​រាប់​ប្រជាពលរដ្ឋ​ផ្លាស់​​ប្តូរ​ពី​ផ្ទះ​បណ្តែត​ទឹក​ឡើង​មក​រស់នៅ​លើ​គោក​​ជា​ង២០០០​គ្រួសារ ។
៤-​គម្រោង​កសាង​ផ្សារ​កំពង់ឆ្នាំង​ថ្មី​នេះ មាន​​តូប​លក់ដូរ​ជាង​១០០​តូបសម្រាប់​ឱ្យ​​ប្រ​ជា​ពល​រដ្ឋ​នៅ​ផ្សារឆ្នាំង​ ផ្សា​រលើ​ចូល​មក​លក់​ដូរ។