ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់

បន្ទាប់​ពី​មាន​ភាព​លេច​ធ្លោ​ជាង​គេ​លើ​មុខ​ជំនួញ​ក្នុង​ឆ្នាំ​២០១៦ លោកស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Emerald+ ត្រូវ​បាន​ជ្រើស​តាំង​ជា​ម្ចាស់​ពាន Best Enterprise និង Manager of the year ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម Socrates Committeeនៅ​ទីក្រុង BAD EMS ប្រទេស​អាល្លឺម៉ង់ ក្នុង​សណ្ឋាគារ Hacker Grandកាល​ពី​ថ្ងៃ​ទី២៩ ខែ មិថុនា ឆ្នាំ​២០១៦។

 

ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់

 

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​សហការ​ពី​បណ្ដា​ប្រទេស​ចំនួន២៦ នៅ​លើ​ពិភពលោក​ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​រៀន​បន្ថែម​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ សម្រាប់​ការ​ជ្រើសរើស​ជា​ម្ចាស់​ពាន​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ដល់ ព្រោះ​លោក​ស្រី ជា សុផល្លា មិន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​សមាគម​ដែល​រៀបចំ​កម្មវិធី​នេះ​ម្ដង​ណា​សោះ តែ​បែរ​ជា​ត្រូវ​គេ​ជ្រើសរើស​ជា​ម្ចាស់​ជ័យ​លាភី។

 

ទាំងនេះ​គឺ​ដោយសារ​ភាព​ជោគជ័យ​ដែល​អ្នកស្រី​បាន​ចំណាយ​ពេល​ជាង ១៥ឆ្នាំ​សម្រាប់​ការ​ចាប់ផ្ដើម​ពី​បុគ្គលិក​ធម្មតា​រហូត​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន៨ ហើយ​សម្រាប់​បច្ចុប្បន្ន​​ក៏​កំពុង​ធ្វើការ​វិនិយោគ​បន្ត​ជា​ច្រើន​ទៀត។ បន្ថែម​ពី​លើ​នេះ ក៏​ដោយសារ​ភាព​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​សម្រាប់​ជំនួញ​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នកស្រី ​ដែល​កំពុង​មាន​សំទុះ​នៅ​លើ​ទីផ្សារ ។

 

ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់

 

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ខាង​លើ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បង្កើត​ឱកាស​ទំនាក់ទំនង​ជា​ទ្រង់​ទ្រាយ​អន្តរជាតិ សម្រាប់​ប្រធាន​ប្រតិបត្តិ អ្នក​វិនិយោគ ប្រធាន​ស្ថាប័ន អ្នក​មាន​គំនិត​ច្នៃប្រឌិត ដើម្បី​ជួប​ពិភាក្សា​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ។ ជា​ពិសេស​គឺ​ចែក​រំលែក​ទស្សនៈ​ផ្នែក​ទីផ្សារ ការ​គ្រប់​គ្រង​ដែល​មាន​លក្ខណៈ​ស្តង់ដារ ដំណើរ​ការ​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ និង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​ជំនួញ ព្រម​ទាំង​​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​សម្រាប់​ចាប់​យក​ដៃគូ​ជំនួញ​ឆ្លង​ប្រទេស។

 

នេះ​ជា​ការ​លើក​ពាន​លក្ខណៈ​អន្តរជាតិ​លើក​ទី​ពីរ​របស់​លោកស្រី ជា សុផល្លា សម្រាប់​​ឆ្នាំ​២០១៦។ កាល​ពី​ខែ​មិនា​កន្លែង​ទៅ ស្ត្រី​ជោគជ័យ​ខាង​ជំនួញ​រូប​នេះ ក៏​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Outstanding ASEAN Women Entrepreneur Award ពី​កម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើក​ទី២ ឆ្នាំ ​២០១៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​​ផង​ដែរ៕

 

ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់
 

ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់
 

rស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់
 

ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់
 

អត្ថបទ៖ គង់ វិសាល