ប្រហិត​ទ្រង់គ្រឿង​

ប្រហិត​ទ្រង់គ្រឿង​

នេះគឺជាប្រភេទអាហារសម្រន់ដ៏ពេញនិយមរបស់យុវវ័យសម័យថ្មីក្នុងការជួបជុំគ្នានាពេលល្ងាចសម្រាកពីការងារ និងការសិក្សា។ ប្រហិតទ្រង់គ្រឿង គឺជាឈ្មោះមុខម្ហូបដ៏ល្បីប្រចាំហាង 123 Pig ដោយសារតែរសជាតិ និងភាពប្លែកនៃមុខម្ហូបមួយនេះ។ ចង់ដឹងថាមុខម្ហូបញ៉ាំលេងមួយមុខនេះមានគ្រឿងផ្សំ និងរបៀបធ្វើដូចម្តេចខ្លះនោះសូមតាមដានដូចខាងក្រោមនេះ។

+ គ្រឿងផ្សំ
–    ប្រហិតចម្រុះ(បំពងឱ្យឆ្អិន)
–    គល់ស្លឹកគ្រៃ( ដំឱ្យទក់)
–    ស្លឹកក្រូចសើច
–    ប្រេងឆា
–    ស្ករត្នោត
–    ទឹកម្ទេស
–    ទឹកសៀង

+ វិធីធ្វើ
1. យកស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃមករំលីងឱ្យឈ្ងុយ រួចទុកមួយអន្លឺ។
2. ដាក់ខ្ទះឱ្យក្តៅបន្តិច  រួចដាក់ស្ករត្នោតចូល កូរឱ្យឡើងពណ៌ជើងអង្ក្រងរួចសឹមចាក់ទឹកម្ទេស និងទឹកសៀងចូល ទុកឱ្យពុះ។
3. សឹមដាក់ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃរំលីងរួចនោះចូល។
4. ជាចុងក្រោយចាក់ប្រហិតចម្រុះចូល ទុកមួយរំពុះជាការស្រេច៕

ប្រភព៖ lareine