ក្តាមប្រៃ​ពិសេស​

ក្តាមប្រៃ​ពិសេស​

ក្តាមប្រៃអាចជាចំណូលចិត្តរបស់ប្រជាជនខ្មែរភាគច្រើន តាមរយៈរសជាតិដ៏ជាប់មាត់របស់វា។ មិនថាវាជាក្តាមស្រែយើង ឬក្តាមសមុទ្រនោះទេ អាហារបែបនេះនៅតែអាចផ្តល់នូវភាពជាប់ចិត្តឱ្យអ្នកទទួលទានបានគ្រប់ៗគ្នា ហេតុនេះហើយបានជាលេខនេះ ឡារ៉ែន សូមធ្វើការណែនាំមុខម្ហូបមួយដែលមានឈ្មោះថា ក្តាមប្រៃពិសេស ដែលជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបពិសេសៗដែលមាននៅក្នុងមឺុនុយអាហាររបស់ហាង លៀសសមុទ្រ មកជម្រាបជូនមិត្តអ្នកអានដូចតទៅ៖

+ គ្រឿងផ្សំ
– ក្តាមប្រៃ
– ស្ករស
– ម្ទេស (ហាន់ល្អិតៗ ឬចិញ្ច្រាំឱ្យល្អិត)
– ខ្ទឹមស(ចិញ្ច្រាំ)
– ក្រូចឆ្មារ
– ប៊ីចេង
– ជីនាងវង
– ជីរណា
– ទឹកដោះគោឆៅ។

+ វិធីធ្វើ
ក្តាមប្រៃត្រូវយកមកលាងសម្អាតចេញឱ្យស្អាត រួចសឹមហែកវាជាចំណែកៗ បន្ទាប់មកដាក់គ្រឿងផ្សំដូចជា ស្ករស ប៊ីចេង ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ ជីរណា និងជីនាងវងចូល ហើយច្របល់វាឱ្យសព្វ (ក្តាមប្រៃពិសេសនេះត្រូវមានរសជាតិជូរ ផ្អែម បូករួមជាមួយនឹងរសជាតិប្រៃស្រាប់របស់ក្តាមប្រៃ)។ ជាចុងក្រោយអ្នកត្រូវបន្ថែមទឹកដោះគោឆៅបន្តិច ដើម្បីឱ្យក្តាមប្រៃមានរសជាតិឈ្ងុយ ហើយជាពិសេសគឺទឹកក្តាមមានពណ៌ថ្លាល្អមិនខ្មៅ និងគួរឱ្យចង់ទទួលទាន៕

ប្រភព៖ lareine