ខុទ្ទកាល័យ​​​ឧបនាយករដ្ឋមន្ត្រី​​ឱ្យ​ស៊ើប​អង្កេត​​​ការ​ជ្រៀត​ជ្រែក​ករណី​បៀត​បៀន

ខុទ្ទកាល័យលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានស្នើឲ្យស៊ើបអង្កេតអ្នករិះគន់រដ្ឋាភិបាលម្នាក់ដែលបានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានជួយធ្វើមាតុភូមិនិវត្តមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំមួយរូប ដែលបានបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែភាសាម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ពីព្រោះមន្ត្រីរូបនេះគឺជាប្រុសកំណាន់របស់លោកជំទាវ ម៉ែន សំអន។ លោក ឆាំ ឆានី ជាសកម្មជនបក្សប្រឆាំងនិយាយឥតសំចៃម្នាក់ដែលរស់នៅក្រៅប្រទេសកម្ពុជាយ៉ាងតិច១ទសវត្សរ៍នោះ បានធ្វើការចោទប្រកាន់នៅក្នុងទំព័រហ្វេស ប៊ុករបស់ខ្លួនដ៏មានប្រជាប្រិយភាពកាលពីថ្ងៃអាទិត្យ ដោយនិយាយថា លោក គ្រី ស៊ាង ឡុង មន្ត្រីក្រសួងអប់រំមួយរូបបានបៀតបៀនស្ត្រីម្នាក់ ពីព្រោះលោកសប្បាយចិត្តដោយបានរួចពីក្រញាំដៃលោកស្រី ម៉ែន សំអន។ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតាំងពីឆ្នាំ២០០៤ និងជាអ្នកស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃពុធ ខុទ្ទកាល័យក្រសួងបានស្នើឲ្យ ”សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់ វិធានការផ្លូវច្បាប់ដើម្បីស្វែងរកម្ចាស់គណនីខាងលើយកមកផ្ដន្ទាទោសតាមច្បាប់”។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ”នេះគឺជាការប្រមាថដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកជំទាវដែលជាមេដឹកនាំស្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋាភិបាល ជាសមាជិករដ្ឋសភា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍”។ ការបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យលើកឡើងថា លោកស្រី ម៉ែន សំអន បានស្វែងរកជំនួយពីលោក ហ៊ុន សែន និងកូនប្រុសច្បងរបស់លោកក្នុងការទទួលបានលោក គ្រី ស៊ាងឡុង មកប្រទេសកម្ពុជាវិញបន្ទាប់ពីមន្ត្រីរូបនេះបានបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែភាសាខណៈលោកនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមវេទិកា Asean+3 HRD កាលពីចុងខែឧសភា។ “សារពីមិត្តភក្តិម្នាក់លើកឡើងថា៖ខ្ញុំដឹងថា គ្រី ស៊ាងឡុង មិនអាចមកវិញទេ […]

The post ខុទ្ទកាល័យ​​​ឧបនាយករដ្ឋមន្ត្រី​​ឱ្យ​ស៊ើប​អង្កេត​​​ការ​ជ្រៀត​ជ្រែក​ករណី​បៀត​បៀន appeared first on The Cambodia Daily.