ឆ្នាំ​២០១៦​ក្រសួង​នឹង​ជំរុញ​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​ចំពោះ​អ្នកជំងឺ​ឃ្លង់​និង​អ្នក​ពិការ​ដោយ​ជំងឺ​ផ្សេងៗ​

ឆ្នាំ​២០១៦​ក្រសួង​នឹង​ជំរុញ​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​ចំពោះ​អ្នកជំងឺ​ឃ្លង់​និង​អ្នក​ពិការ​ដោយ​ជំងឺ​ផ្សេងៗ​



ភ្នំពេញ ៖ នៅ​ឆ្នាំ ២០១៦នេះ​កម្មវិធី​ជាតិ​កម្ចាត់​រោគ​ហង់​សិន នៃ​ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​ចំពោះ​អ្នក​ពិការ​ដោយ​ជំងឺ​ហង់​សិន​និង​ពិការ​ដោយ​ជំងឺ​ផ្សេងទៀត​។​

លោក​វេជ្ជបណ្ឌិត​ម៉ៅ​តាន់​អ៊ាង​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​និង​ជា​នាយ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​និង​ហង់​សិន​បាន​មានប្រសាសន៍ថា​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​នេះ​ធ្វើ​នៅ ពីរ​កន្លែង​,​ទីមួយ គឺ​នៅ មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​គៀន​ឃ្លាំង នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​និតិ​សម្បទា និង ទី​ពីរ នៅ​ផ្នែក ថែទាំ​ដំបៅ​ជើង នៃ មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដែល​ទើប​បើក​ដំណើរការ ក្នុង ពេល ថ្មីៗ នេះ​។​

លោក​បាន​បន្តថា​ យើង​មាន​សេវា​ពិនិត្យ និង វះកាត់​ជំងឺ​ជាប្រចាំ និង សេវា​វះកាត់​ស្តារ​លទ្ធភាព​ពលកម្ម​ក្នុង លក្ខណៈ​ពិសេស​។​ចំពោះ​ការងារ​វះកាត់​ពិសេស​ឆ្នាំនេះ យើង​មាន ផែនការ ធ្វើការ​វះកាត់​កែ​លអ ស្តា​រល​ទ្អ​ភាព​ពលកម្ម ចំនួន 3 វគ្ក​។ វគ្គ​ទីមួយ យើង បានធ្វើ​នៅ​ខេត្តបាត់ដំបង ពី ថ្ងៃ ទី 5 ដល់ 9 ខែ 06 ឆ្នាំ 2016 ដែល​ក្នុង នោះ អ្នកជំងឺ​សរុប ចំនួន 18 នាក់ បានទទួល​ការវះកាត់ ដែល 12 នាក់ ជា​អ្នកជំងឺ​ហង់​សិន និង 6 នាក់ ជា​អ្នកជំងឺ​ទឺ​ក​នោម​ផ្អែម​។

លោក​បាន​បន្ថែម​ថា​ដោយឡែក សប្តាហ៍ នេះ ចាប់ពី​ថ្ងៃទី​27/06​ដល់​ថ្ងៃ​01/07/2016 យើង កំពុង ធ្វើការ វះកាត់​ស្តារ​លទ្ធភាព​ពលកម្ម​លើ​អ្នកជំងឺ​ហង់​សិន​ចំនួន 6 នាក់ ទៀត​នឹង​នៅ​ចុង​ឆ្នាំនេះ​វ យើង នឹង​រៀបចំ ការវះកាត់​វគ្គ​ទី បី ទៀត​។

សូម​បញ្ជាក់​បន្ថែម ថា ចំពោះ ការវះកាត់​ទាំ​នេះ គ្រប់​អ្នកជំងឺ ពុំមាន ការ បង់ថ្លៃ ឡើយ​។ លើស នេះ ថែម ទៀត ចំពោះ​អ្នកជំងឺ​ហង់​សិន កម្មវិធី​ជាតិ មាន​ផ្តល់ជូន ជា​ថវិកា ចំនួន 15​ដុលារ អាមេរិក សម្រាប់​ស្បៀងអាហារ ចំពោះ​ម្នាក់ៗ រួម ទាំង សោហ៊ុយ​ធ្វើដំណើរ សំរាប់ ការធ្វើដំណើរ មក​តាមដាន និង ថែទាំ ជំងឺ មួយ​ចំនួន​បន្ថែម ទៀត ផង​។​

លោក​វេជ្ជបណ្ឌិត​ម៉ៅ​តាន់​អ៊ាង​បាន​បញ្ជាក់​ថា​នេះ​ជា​សមិទ្ធផល ដ៏​គួរ​ឲ្យ​កត់សំគាល់​រប​ស់កម្ម​វិធី​ជាតិ​កំចាត់​រាគ​ហង់​សិន នៃ​ក្រសួងសុខាភិបាល ដែល​ការងារ​នេះ​មាន កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង ការគាំទ្រ ពី​ដៃគូ ជាតិ និង អន្តរជាតិ​សំខាន់ៗ ពិសេស ពី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​និតិ​សម្បទា​, អង្គការ OMF, CIOMAL,​មន្ទីរពេទ្យ​ព្រះកុសុមៈ​,​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង និង ភាគី​ដៃគូ ដទៃ ទៀត​៕