សិក្សា ​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ ដោយ​ឥតគិតថ្លៃ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​សិស្ស​

សិក្សា ​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ ដោយ​ឥតគិតថ្លៃ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​សិស្ស​



បាត់ដំបង ៖ ពិព័រណ៍​ស្នាដៃ​សិស្ស គឺជា​ព្រឹត្តិការណ៍​មួយ ដែល​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស ដែល​ចង់​សិក្សា ឬ​កំពុង​ស្វែងរក​ជំនាញ​អាជីព​ការងារ​ក្នុង​ផ្នែក​សិល្បៈ ដោយ​ឥតគិតថ្លៃ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ​២០១៦ នេះ​នៅ​ខេត្តបាត់ដំបង ដែល​រៀបចំឡើង​ដោយ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។

ពិព័រណ៍​ស្នាដៃ​សិស្ស នឹង​បើកទ្វារ​ទទួល​មហាជន ក្នុង​ការ​មក​ស្វែងយល់​ពី​វគ្គ​បណ្ដុះបណ្ដាល​សិល្បៈ និង​កម្មវិធីសិក្សា​ជំនាញ​មួយចំនួន របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។ សិស្សានុសិស្ស ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​សិក្សា​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ​សូន​រូប និង​សិល្បៈ​ក្នុងការ​សម្ដែង អាច​មក​ជួប​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ទស្សនា​ស្នាដៃ​កិច្ចការ​របស់​សិស្ស និង​ធ្វើការ​ស្វែង​យល់​ពី​កម្មវិធីសិក្សា ដែល​បាន​នឹង​កំពុង​បណ្តុះបណ្ដាល​នៅ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។

លើសពីនេះទៅទៀត​សិស្សានុសិស្ស​ក៏​អាចធ្វើ​ការចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​ជាមួយនឹង​កម្មវិធីសិក្សា​ណាមួយ ដែល​ខ្លូន​ពេញចិត្ត​សំរាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៦ – ២០១៧​។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ដោយមាន​ការ​សម្តែង ដោយ​សិស្សសាលា ល្ខោន របាំ តន្ត្រី និង​សៀក ជា​មូ​យ​នឹង​ការចាក់​បញ្ចាំង​ភាពយន្ត​គំនូរជីវចល ការ​រចនា​ក្រាហ្វិក​(Graphic Design) សិល្បៈ​សូន​រូប​(Visual Art) ដែល​បាន​បង្កើត​ឡើង​ដោយ​សិស្ស របស់​សាលា​ជំនាញ​សិល្បៈ​សូន​រូប រួមជាមួយ​នឹង​ការ​ច្រៀង និង​ការដើរ​បង្ហាញ​ម៉ូដ របស់​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​សហគមន៍ និង​កម្មវិធី​បន្តបន្ទាប់​ជាច្រើន​ទៀត​។
​មុននឹង​បញ្ចប់​កម្មវិធី​នាពេល​ព្រឹក យើង​នឹងមាន​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ ដល់​សិស្សានុសិស្ស​ដែល​បានបញ្ចប់​ថ្នាក់​ជំនាញ​ផ្សេងៗ រួមមាន​ជំនាញ សៀក តន្ត្រី ល្ខោន របាំ គំនូរជីវចល និង ការ​រចនា​ក្រាហ្វិក​(Graphic Design) ដែលមាន​ចំនួន​សរុប​៣៥​នាក់ ។​

ក្នុង​រយៈ​ពេញ​មួយថ្ងៃ​ពេញ ភ្ញៀវកិត្តិយស​អាច​ទស្ស​នា​បទ​បង្ហាញ ពី​គរុកោសល្យ​បង្រៀន​ដោយ​សាស្ត្រាចារ្យ​តាម​ផ្នែក​នីមួយៗ និង​ធ្វើការ​សំណេះសំណាល សួរ​សំនួរ​ទៅកាន់​ពួកគាត់ (​ប្រសិនបើ​មាន​សំនួរ​)​។ សាលា​ជំនាញ​សិល្បៈ​សូន​រូប នឹងដាក់​បង្ហាញ​នូវ​ការ​តាំង​ពិព័រណ៍ ការ​គូររូប​សាក់​នៅ​លើ​ដងខ្លួន តាម​បែប​ប្រពៃណី ហើយ​និង​មានការ​បោះ​ពុ​ម្ភ​លើ​អាវយឺត​ផងដែរ​។​

នៅ​ពេល​ល្ងាច​លោកអ្នក អាច​ចូលរួម​ជាមួយ​ពួកយើង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ដែល​សម្តែង​ដោយ​សិស្ស​ផ្នែក​សិល្បៈ និង​ការ​គូររូប​ដោយផ្ទាល់ (live painting) ចាប់ពី​ម៉ោង ០៨:០០ ល្ងាច រហូតដល់​ពាក់កណ្ដាល​អធ្រាត្រ និង​មានការ​ប្រគំ​តន្ត្រី​របស់ DJ រួមជាមួយ​ការ​ពិសារ​ភេសជ្ជៈ ដែល​អាច​រក​ជាវ​បាន​នៅ​ភោជនីយដ្ឋាន​របស់​យើង​ផងដែរ​។​

អំពី​សមាគម​ហ្វារ​ពន្លឺ​សិល្ប​:
​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​ដែល​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​សិ​ស្ស​រាប់ពាន់នាក់​កាន់តែ​ប្រសើរឡើង​តាមរយៈ​កម្មវិធី​អប់រំ សេវា​គាំទ្រ​សង្គម និង​ការបណ្តុះបណ្តាល​ជំនាញ​សិល្បៈ​។ នាពេល​បច្ចុប្បន្ន​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​មាន​សិស្ស​រៀន​ជំនាញ​ផ្សេងៗ​ជាង ១០០០​នាក់​ជា​រៀងរាល់ឆ្នាំ​។

​សាលា​សិល្បៈ​ទស្សនីយភាព ផ្តល់​ការ​បណ្ដុះបណ្ដាល​ទៅលើ​ជំនាញ សៀក តន្ត្រី របាំ និង​ល្ខោន​។ សាលា​ជំនាញ​សិល្បៈ​សូន​រូប ធ្វើការ​បណ្ដុះបណ្ដាល​លើ​ជំនាញ គំនូរជីវចល​( Animation) ការ​រចនា​ក្រាហ្វិក​(Graphic Design) និង​សិល្បៈ​សូន​រូប​(Visual Art) ។​សិស្ស​ទាំងអស់​មានលទ្ធភាព​ទទួលបាន​សេវា​អប់រំ​បន្ថែម​ដូចជា ការអាន​សៀវភៅ​នៅ​បណ្ណាល័យ ការសិក្សា​កុំព្យូទ័រ ការសិក្សា​ភាសា​អង់គ្លេស សេវា​គាំទ្រ​សង្គម ការផ្តល់សេវា​សង្គ្រោះ​បឋម ការប្រឹក្សា​យោបល់ និង​កម្មវិធី​ការការពារ​កុមារ​។

​ដើម្បី​គាំទ្រ​ភាពជា​អាជីព​ការងារ​របស់​សិស្ស សមាគម​ហ្វារ​ពន្លឺ​សិល្ប​: បាន​បង្កើត​នូវ​ដៃគូ​សហគ្រាស​សង្គម​ចំនួន​០២ ដូចជា​សហគ្រាស​សង្គម​ហ្វារ (Phare Performing Enterprise) ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​៖​ល្ខោន​សៀក​កម្ពុជា (The Cambodian Circus) ជា​ក្រុម​សៀក​អាជីព​ដែល​ប្រកបដោយ​ជំនាញ​វិជ្ជាជីវ​: ហើយ​ធ្វើការ​សម្តែង​រៀងរាល់​រាត្រី​នៅ​ខេត្តសៀមរាប​។ ហ្វារ​ស្ទូ​ឌី​យ៉ូ (Phare Creative Studios) គឺជា​រចនា​ក្រាហ្វិក​(Graphic Design) និង​គំនូរជីវចល​( Animation) ដែល​មាន​លក្ខណ​:​អាជីព​ហើយ​បានផ្តល់់​ឱកាស​ការងារ សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា ពី​សាលា​ជំនាញ​សូន​រូប​(VAAS)​។​

​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួមបញ្ចូល​គ្នា​ក្នុង​ការ​ផ្តល់​នូវ​ការអប់រំ និង ឱកាស​ការងារ​, សមាគម​ហ្វារ​ពន្លឺ សិល្ប​: បាន​ជួយ​ក្មេងៗ​ឲ្យ​ជម្នះ​នូវ​ការ​លំបាក​ពី​អតីតកាល ហើយ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ សិល្បៈ និង​វប្បធម៌ ទូទាំង​ប្រទេស​កម្ពុជា​៕
សិក្សា ​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ ដោយ​ឥតគិតថ្លៃ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​សិស្ស​

សិក្សា ​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ ដោយ​ឥតគិតថ្លៃ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​សិស្ស​

សិក្សា ​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ ដោយ​ឥតគិតថ្លៃ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​សិស្ស​

សិក្សា ​ឬ​ស្វែងរក​អាជីព​ការងារ​ក្នុង​ជំនាញ​សិល្បៈ ដោយ​ឥតគិតថ្លៃ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​សិស្ស​