បក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​ជំនួប​កំពូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​សប្ដាហ៍​ក្រោយ

គណបក្ស​សង្គ្រោះជាតិ​គ្រោង​ស្នើ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួប​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​រវាង​គណបក្ស​ទាំង​ពីរ នៅ​ថ្ងៃ​ទី​៤ កក្កដា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក គីមសួរ ភីរិទ្ធ ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១ កក្កដា ថា គណបក្ស​សង្រ្គោះជាតិ នឹង​ទាក់ទង​ទៅ​គណបក្ស​កាន់​អំណាច​គ្រប់​មធ្យោបាយ ដើម្បី​អាច​​ប្រាកដ​ថា ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ នឹង​ជួប​ចរចា​គ្នា​នៅ​សប្ដាហ៍​ក្រោយ។

លោក គីមសួរ ភីរិទ្ធ បញ្ជាក់​ថា សំណើ​សុំ​ចរចា​នេះ​ទៀត​សោត មិន​មែន​ជា​ជំនួប​ចរចា​ត្រឹម​ក្រុម​ការងារ​បច្ចេកទេស​នៃ​បក្ស​ទាំង​ពីរ​នោះ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។