រឿងស្រី​មុំ៖ ក្រសួងយុត្តិធម៌ ស្នើ​រដ្ឋសភាឲ្យ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង២រូប និពន្ធដោយ : ម៉ៅ សុផា       July-01-2016, 5:26 pm         21

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រឿងស្រី​មុំ៖ ក្រសួងយុត្តិធម៌ ស្នើ​រដ្ឋសភាឲ្យ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង២រូបភ្នំពេញ៖ លោក អង្គ វង្ស​វ​ឌ្ឍ​នា បានដាក់​លិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ២រូប គឺ​លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា។ការសុំ​ឲ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ គឺ​ដើម្បី​បើកដៃ​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​ទាំង២រូបនេះ​ដែល​ជាប់​សង្ស័យ​នឹង​អំពើ​សញ្ចារកម្ម។ នេះ​តាម​លិខិត ដែល​ក្រសួងយុត្តិធម៌​ផ្ញើជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចុះ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

លិខិត​នោះបាន​សរសេរ​ទៀតថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សុំ​ឲ្យ​ក្រសួងយុត្តិធម៌ បន្ត​នីតិវិធី ក្នុងការ​ស្នើ​ទៅ​រដ្ឋសភា ព្យួរ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ខាងលើ។
សូមបញ្ជាក់ថា លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ចំនួន២លើក​មកហើយ ដើម្បី​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​អំពើ​សញ្ចារកម្ម ដែល​ពាក់ព័ន្ធ​នឹង កញ្ញា ខុម ចាន់​តា​រ៉​ទី ហៅ​ស្រីមុំ។ ប៉ុន្តែ​លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា បាន​បដិសេធ​មិន​បង្ហាញខ្លួន​ទាំង២លើក ដោយ​សំអាង​លើ​អភ័យ​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា​តំណាងរាស្ត្រ៕