កូរ៉េខាងជើង ជូនពរ និង​សាទរ​សម​មិត្ត​ចិន ថ្ងៃ​ខួបកំណើត​បក្ស​កុ​ម្មុយ​នី​ស្ត​ចិន​ និពន្ធដោយ : ទេព អ៊ីវិសាល       July-01-2016, 4:38 pm         184

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងជើង ជូនពរ និង​សាទរ​សម​មិត្ត​ចិន ថ្ងៃ​ខួបកំណើត​បក្ស​កុ​ម្មុយ​នី​ស្ត​ចិន​​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​សាទរ និង​ជូនពរ​ទៅកាន់​លោក​ប្រ​ធានា​ធិ​តី​ចិន លោក ស៊ី ជិន​ពីង ក្នុង​ថ្ងៃកំណើត​នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន និង​ជូនពរ​ប្រជាជន​ចិន ឲ្យ​ទទួលជោគជ័យ​ក្នុងការ​កសាង​រប​បស​ង្គ​ម​និយម​តាម​ក្របខណ្ឌ​របស់​ចិន​។ សារ​នេះ គឺជា​មធ្យោបាយ​មួយ​នៃ​ការ​រឹតចំណង​ភាពជិតស្និទ្ធ​រវាង​ប្រទេស​កុម្មុយនីស្ត​ដែលជា​សម្ព័ន្ធមិត្ត​ប្រពៃណី​នឹង​គ្នា​។

​លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​៣០ ខែមិថុនា ម្សិលមិញ បាន​ផ្ញើ​សារ​សាទរ​ទៅកាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុង​ថ្ងៃ​គំរប់​ខួប​លើក​ទី​៩៥​នៃ​ការបង្កើត​បក្ស​កុ​ម្មុយ​នី​ស្ត​ចិន​(CPC)​។ ថ្ងៃកំណើត​នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន គឺ​ថ្ងៃទី​០១ ខែកក្កដា​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។​

​យោងតាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​កំពូល​កូរ៉េខាងជើង បាន​សរសើរ ថា «​បក្ស​កុម្មុយនីស្ត​ចិន កំពុងតែ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ពង្រឹង​បក្ស រក្សា​ស្ថិរភាព​សង្គម សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព និង​កសាង​សង្គមជាតិ​មួយ​ដែលមាន​ការរីកចម្រើន​គ្រប់​វិស័យ​»​។

​ជាមួយគ្នានេះ មេដឹកនាំ​កំពូល​វ័យក្មេង​របស់​ពិភពលោក​រូបនោះ ក៏បាន​ជូនពរ​ឲ្យ​ប្រជាជន​ចិន​សម្រេចបាន​ជោគជ័យ​ក្នុងការ​ប្រឹងប្រែង​កសាង​របប​សង្គមនិយម​តាមបែប​ផែន​របស់​ចិន និង​ធ្វើ​ឲ្យ​ក្លាយជា​ការពិត​នូវ​ភាព​ថ្កុំថ្កើង​នៃ​ប្រទេស​ចិន​ក្រោម​ការដឹកនាំ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ផងដែរ​។

​លើសពីនេះទៅទៀត លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ដែលជា​ប្រមុខ​បក្ស​កុ​ម្មុ​ស​នី​ស្ត​ពលករ​ផងដែរ​នោះ ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុងការ​ធ្វើការ​ជិតស្និទ្ធ​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដែរ​។ លោក បញ្ជាក់ ថា លោក ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​រួមគ្នា​ជាមួយនឹង​សម​មិត្ត​ចិន ដែលមាន​ឬ​សគល់​នៃ​មិត្តភាព​យូរណាស់​មកហើយ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​សតវត្សរ៍​ថ្មី​ដើម្បី​លើកកម្ពស់​ការកសាង​សង្គមនិយម​និង​ការពារ​សន្តិភាព និង​សន្តិសុខ​នៅ​តំបន់​ភាគ​ឥ​សាន្ត​នៃ​អាស៊ី​។​

​សូម​ជម្រាប​ផងដែរ​ថា បើទោះបី​គូកន​ទាំងពីរ ហាក់ដូចជា​ឃ្លាត​ពីគ្នា​បន្តិច​នៅក្នុង​រយៈពេល​ចុងក្រោយ ដ្បិត​កូរ៉េខាងជើង មិនសូវ​ទទួល​ការណែនាំ​ពី​ចិន​ក៏ដោយ ភាគី​ទាំងពីរ មិនដែល​ភ្លេច​សាទរ និង​បង្ហាញ​គោលជំហ​ជា​ចំហ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​រឹតចំណង​មិត្តភាពរ​វា​ង​គ្នា​ឡើយ​។

​ជាក់ស្តែង​នោះ លេខាធិការ​បក្ស​ក​ម្មុយ​នី​សន្ត និង​ជា​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង កាលពី​ថ្ងៃ ទី​០៩ ខែឧសភា កន្លងទៅ ក៏បាន​សាទរ​សម​ភាគី លោក គីម ជុង​អ៊ុន ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​បក្ស​ពលករ​កូរ៉េ​ដែលជា​បក្ស​តែមួយ​កំពុងកាន់​អំណាច​កូរ៉េខាងជើង​។ ពេលនោះ លោក ស៊ី ជិន​ពីង ក៏បាន​ប្រា​ប់លោក គីម ជុង​អ៊ុន ដែរ​ថា ចិន បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើការ​ជាមួយនឹង​កូរ៉េខាងជើង ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​មិន​ប្រែប្រួល​នៃ​ទំនាក់ទំនង​ទ្វេភាគី​សម្រាប់​បម្រើ​ផលប្រយោជន៍​នៃ ប្រជាជន និង​ប្រទេស​ទាំងពីរ ក៏ដូចជា ចូលរួម​ធានា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ផង ដែរ​៕