អ្នកដឹកនាំរឿង The Conjuring និយាយថា នឹងមានភាគទី៣ឆាប់ៗនេះ

6 Videos


ខ្សែភាពយន្តរឿង The Conjuring 3 ប្រហែលជាមិនធ្វើអោយទស្សនិកជនរងចាំយូរនោះទេ នេះក៏ព្រោះតែជោគជ័យនៃរឿងនេះតាំងពីវគ្គទី១កាលពីឆ្នាំ ២០១៣ និងភាគបន្ទាប់ដែលទើបនឹងចេញក្នុងឆ្នាំ ២០១៦ ។

P9

អ្នកដឹកនាំរឿង The Conjuring និយាយថា នឹងមានភាគទី៣ឆាប់ៗនេះ

សម្រាប់ភាគថ្មីនេះចាប់តាំងពីដាក់បញ្ចាំងមកគឺបានរកចំណូលសរុប ២៥០លានដុល្លារអាមេរិចរួចមកហើយ នៅទូទាំងពិភពលោក។ អ្នកដឹកនាំរឿង គឺលោក James Wan បាននិយាយថា រឿងនេះគឺជាសាច់រឿងបែបព្រលឹងខ្មោច និងដកស្រង់ចេញពីឯកសារសើុបអង្កេត និងជីវិតគ្រួសាររបស់ប្តីប្រពន្ធមួយដែលបានជួបហេតុការណ៍នេះ ។

អ្នកទស្សនាមួយចំនួនពិតជាមានអារម្មណ៍បះសក់មិនខានបើគេបានទស្សនាតាំងពីវគ្គដំបូងមក រហូតដល់ វគ្គទី២ ។
អ្នកដឹកនាំរឿងដ៏ល្បីរូបនេះបាននិយាយថា សាច់រឿងមានភាពស្មុគស្មាញបន្តិចខុសពីវគ្គមុន និងតម្រូវអោយ មានឈុតឆាករន្ធត់ជាច្រើន នេះក៏ព្រោះតែមានការគាំទ្រខ្លាំងពីទស្សនិកជនតាំងពីវគ្គទី ១មក ។

លោកបន្តថា សាច់រឿងនេះពិតជាល្អ ហើយសម្រាប់ភាគក្រោយ លោករីករាយនឹងធ្វើការដឹកនាំបន្តទៀត ហើយក៏ចង់រួមសហការជាមួយអ្នកដឹកនាំល្បីមួយចំនួនទៀតដែរ ដើម្បីធ្វើអោយសាច់រឿងភាគបន្ទាប់ កាន់តែប្រសើរជាងមុន ៕                                                                                                                                      សុផល