ការកែច្នៃ​ដ៏​អស្ចារ្យ​! ធ្វើ​ឲ្យ​កង់​រថយន្ត​អាច​ចលនា​ទទឹង​ដូច​ក្តាម​បាន (Video Inside)

ក្នុងការបើកបររបស់ខ្លួន ប្រហែលអ្នកធ្លាប់ពើបប្រទះធ្លាក់ក្នុងសភាពដ៏លំបាក ត្រូវថយចុះថយឡើងច្រើនដង ទើប “រំដោះ” ខ្លួនបាន ? គ្រានោះ អ្នកនឹកស្មានថា បើអាចបើកនោះ បើកវាទៅដាក់កន្លែងផ្សេងតែម្តង ។

ស្តាប់ទៅហាក់ដូចជារឿង “ភូតភរ” ប៉ុន្តែ វាជាការពិត ។ លោក William Liddiard បានសម្រេចការច្នៃបង្កើតនូវសំបកកង់រថយន្តដ៏ចម្លែកអស្ចារ្យដូចពោលខាងលើ ។

ការកែច្នៃ​ដ៏​អស្ចារ្យ​! ធ្វើ​ឲ្យ​កង់​រថយន្ត​អាច​ចលនា​ទទឹង​ដូច​ក្តាម​បាន (Video Inside)

គាត់បានហៅវាថា កង់រថយន្ត Liddiard ពោលគឺដាក់ឈ្មោះរបស់ខ្លួនសម្រាប់របកគំហើញមានលក្ខណៈ “បដិវត្ត” បែបនេះ ។

វាចលនាបានដោយបង្គោលកាំបង្វិលមានកម្លាំងទាញជា ១០ tonnes ធ្វើឲ្យចលនារបស់វាសុក្រិតបំផុត ។ កង់រថយន្តនេះត្រូវបានផលិតសម្រាប់ប្រើប្រាស់លើកំណាត់ផ្លូវក្នុងស្ថានភាពធាតុអាកាសគ្រប់បែបយ៉ាង ។

របកគំហើញនេះបណ្តាលឲ្យគេសួរខ្លួនឯងថាៈ ប្រសិនបើគេនៅប្រលងយកប័ណ្ណបើកបរដោយប្រើរថយន្តនេះលើមេប្រយោគ យល់ព្រមដែរ ឬ អត់ ?

ទោះយ៉ាងណា វានឹងជួយដល់មនុស្សជាច្រើនចាកផុតពីគ្រោះអាសន្ន ៕

ទស្សនាវីដេអូឃ្លីបពីរថយន្ត Toyota របស់លោក Liddiard មានសកម្មភាពរំអិលបានយ៉ាងអស្ចារ្យ!