កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​រាប់​រយ​នាក់ តវ៉ា​លើ​គោលការណ៍​បញ្ចូល​ពេញ​សិទ្ធិ​

កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​រាប់​រយ​នាក់ តវ៉ា​លើ​គោលការណ៍​បញ្ចូល​ពេញ​សិទ្ធិ​



បាត់ដំបង ​៖​ យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​ប្រមាណ​២០០​នាក់​ដែរ​ ដែល​កំពុង​ធ្វើការ​តវ៉ា និង​ទាមទារ​លើ​គោលការណ៍​បញ្ចូល​កម្មករ​បណ្ដែត ​ឲ្យ​ចូល​ជា​កម្មករ​ពេញ​សិទ្ធិ​ ដោយសារ​តែ​មាន​កម្មករ​ខ្លះ​ធ្វើ​ការ​រហូត​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ នៅតែ​មិនទាន់បាន​ពេញ​សិទ្ធិ​ទៀត ដើម្បី​ទទួល​បាន​នូវ​របប​ប្រាក់​បន្ថែម​៣​មុខ លើ​ប្រាក់បៀវត្សរ៍​ធម្មតា។

គួរ​បញ្ជាក់​ថា រោងចក្រ​ផលិត​ស្បែកជើង​នេះ​គឺជា​វិនិយោគ​របស់​ជនជាតិ​ថៃ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយមាន​ឈ្មោះ​« អ៊ែ​រ៉ូ​សហ្វ សាំ​មី​តហ្វូ​ត​វែ​រ » ហើយក៏​ធ្លាប់​មាន​បញ្ហា​ជាច្រើនលើក ច្រើន​សា​​មក​ដែរ​ ប៉ុន្តែ​គេ​មិនសូវ​ឃើញ​មានការ​ទទួលស្គាល់ ឬ​ធ្វើការ​ដោះស្រាយ​រាល់​សំណូមពរ​របស់​កម្មករ​នោះ​ទេ ដែល​ជា​បញ្ហា​មួយ​ពង្រីក​ឲ្យ​កាន់​តែ​ធំ​ទៅៗ។

លុះ​នៅ​វេលា​ម៉ោង ៨ និង​២៥ នាទី ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ មានការ​តវ៉ា​ពី​សំណាក់​កម្មករ​ប្រមាណ​២០០​នាក់​នៅ​ខាងមុខ​រោងចក្រ ដោយ​ម្នាក់ៗ​មិន​ព្រម​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ឡើយ ដោយ​ការ​តវ៉ា​នេះ គឺ​ពួកគេ​បាន​ផ្ដោត​ទៅ​លើ​គោលការណ៍​តែ​ម្យ៉ាង​គត់​គឺ ​សំណូមពរ​ដល់​ភាគី​រោងចក្រ​ឲ្យ​បញ្ចូល​កម្មករ​បណ្ដែត ទៅជា​កម្មករ​ពេញ​សិទ្ធិ​ត្រឹមតែ​រយៈពេល ៣​ខែ ប៉ុណ្ណោះ ព្រោះ​បើ​តាម​សេចក្តី​រាយការណ៍​មក​គឺ មាន​កម្មករ​ជាច្រើន​នាក់​ដែល​ខ្លះ​ចូល​ធ្វើការ​ជិត​មួយ​ឆ្នាំ​ហើយ នៅ​មិន​ទាន់បាន​ពេញ​សិទ្ធិ​ទៀត​ដូច្នេះ​ពួកគេ​ទាំងអស់​គ្នា​សុំ​សំណូមពរ​តែមួយ​ប៉ុណ្ណោះ។

ជួប​ជាមួយ​កម្ពុ​ជាថ្មី កម្ម​ការិនី​ម្នាក់​ឈ្មោះ សេង សុធា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចក្រី​ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដែល​បាន​មក​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​ទាំងពីរ​នាក់​ប្តី ប្រពន្ធ​បាន​រៀបរាប់​ថា ពួកគេ​គ្មាន​ទាមទារ​អ្វី​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​សុំ​ឲ្យ​រោងចក្រ​បញ្ចូល​ឈ្មោះ​កម្មករ​បណ្តែត ទៅជា​កម្មករ​ពេញ​សិទ្ធិ​តែ​ត្រឹម​រយៈពេល​៣​ខែ​បាន​ហើយ ដើម្បីឲ្យ​ពួកគេ​ទទួល​បាន​នូវ​របប​បន្ថែម ៣​យ៉ាង ដូចជា ប្រាក់​ព្រីម ប្រាក់​បុណ្យ និង​ប្រាក់​ធ្វើដំណើរ។

កម្មការិនី​រូប​នេះ​បាន​បន្ត​ថា បន្ទាប់ពី​មានការ​ទាមទារ​តវ៉ា​រួចមក ស្វាមី​របស់​នាង​ឈ្មោះ​អុល រ៉​យ អាយុ​២៥​ឆ្នាំ ដែល​រោងចក្រ​ទើប​បាន​បញ្ចូល​ទៅ​ជា​កម្មករ​ពេញសិទ្ធិ​ដែលមាន​ចំនួន​១១​នាក់ ត្រូវគេ​ទម្លាក់​ទៅជា​កម្មករ​បណ្ដែត​វិញ​ដោយ​ស្វ័យប្រវត្តិ តែមួយ​ប៉ប្រិច​ភ្នែក ​ដែល​ទៅ​ហាក់​ដូច​ជាមាន​កំហឹង​ជាមួយ​នឹង​កម្មករ​ដែល​មិន​ព្រម​ចូល​ធ្វើការ​អញ្ចឹង​ដែរ​ ហើយ​ម្យ៉ាងទៀត​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​នេះ គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​បង្កើត​ជា​សហជីព​កម្មករ ដើម្បី​ដោះស្រាយ​រាល់ពេល​មាន​បញ្ហា​ឡើយ។
នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​មេការ ដែល​ជា​ជនជាតិ​ខ្មែរ​នៅ​ក្នុង​រោងចក្រ​បានបញ្ជាក់​ប្រាប់​កម្មករ​ទាំងអស់​ថា បើ​មិន​ព្រម​ធ្វើការ​ទេ ទាំងអស់​គ្នា​ត្រូវ​ចូលទៅ​បំពេញ​លិខិត​លាលែង​ពី​ការងារ ដើម្បី​គេ​មានឱកាស​ជ្រើសរើស​កម្មករ​ថ្មី ដែល​បញ្ហា​នេះ​ខាង​កម្មករ​បាន​លើក​ជា​សំណួរ​ថា តើ​រោងចក្រ​ចង់​បញ្ឈប់​កម្មករ​ពី​ការងារ ត្រូវ​បញ្ឈប់​ភ្លាមៗ​មែន​ទេ​?

នៅ​វេលា​ម៉ោង​៩ និង​៤៥​នាទីព្រឹក​ថ្ងៃ​ដដែល​កម្ពុជា​ថ្មី​បាន​ទំនាក់ទំនង​ទៅ​លោក​មេការ​តាមរយៈ​ទូរស័ព្ទ​ចំនួន​ពីរ​លើក ដើម្បី​ចង់​ដឹង​ថា តើ​ក្រុមហ៊ុន​មាន​វិធី​ដោះស្រាយ​បែបណា​ទៅលើ​សំណូមពរ​របស់​កម្មករ តែ​ត្រូវ​ភាគី​នោះ​មិន​ទទួល​ទូរស័ព្ទ​ឡើយ៕
កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​រាប់​រយ​នាក់ តវ៉ា​លើ​គោលការណ៍​បញ្ចូល​ពេញ​សិទ្ធិ​

កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​រាប់​រយ​នាក់ តវ៉ា​លើ​គោលការណ៍​បញ្ចូល​ពេញ​សិទ្ធិ​

កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​រាប់​រយ​នាក់ តវ៉ា​លើ​គោលការណ៍​បញ្ចូល​ពេញ​សិទ្ធិ​

កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​រាប់​រយ​នាក់ តវ៉ា​លើ​គោលការណ៍​បញ្ចូល​ពេញ​សិទ្ធិ​