៣​ប្លង់​របស់ សា​សា ម្តង​នេះ​ឃើញ​ហើយ​ចង់​ហៀរ​ទឹកមាត់ !

៣​ប្លង់​របស់ សា​សា ម្តង​នេះ​ឃើញ​ហើយ​ចង់​ហៀរ​ទឹកមាត់ !



ភ្នំពេញ ៖ រូបថត​ចំនួន​៣​សន្លឹក​បង្ហាញ​ពី​ភាព​សិច​ស៊ី​ស្រើបស្រាល ​បញ្ចេញ​សាច់​ដើមទ្រូង ទ្រលុក​ទ្រលន់​នៅ​កណ្ដាលវាល​របស់​អតីត​ពិធី​ការិនី​ស្រី​កញ្ញា ឯក សុជាតា ហៅ​សា​សាបាន​ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​រួម​ជាមួយ​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួនធំ​​នាំគ្នា​ជ្រួលជ្រើម​ស្ទើរតែ​ហៀ​រទឹកមាត់​ចេញ​មក​ក្រៅ​ព្រោះតែ​ភ្លឹក​នឹង​សម្លឹង​មើល​រូប​សិច​ស៊ី​ពាក់​តែ​អាវ ទ្រនាប់​និង​ខោ​លី​អូ​ដើម្បី​បិទបាំង​ត្រង់​ចំណុច​សំខាន់​។

៣​ប្លង់​របស់ សា​សា ម្តង​នេះ​ឃើញ​ហើយ​ចង់​ហៀរ​ទឹកមាត់ !

កញ្ញា សា​សា កន្លងមក​ត្រូវ​បាន​ទស្សនិកជន​ចាត់ទុកថា តារា​ស្រី​មួយ​ដួង​ដែល​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហា ប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗ​។ មិនតែប៉ុណ្ណោះ​នាង​ក៏​មាន​ឈ្មោះ​ជាតា​រា​ស្រី​សិច​ស៊ី​ចូល​ចិ​ត្ដ​បញ្ចេញ​របស់​ល្អៗ​ឲ្យ​មហាជន​ទស្សនា​មិន​ចេះ​ជិនណាយ​ផង​ដែរ។

៣​ប្លង់​របស់ សា​សា ម្តង​នេះ​ឃើញ​ហើយ​ចង់​ហៀរ​ទឹកមាត់ !

ជាក់ស្ដែង​ថ្មីៗ​នេះ​នាង​បាន​រំលេច​រូបថត​៣​សន្លឹក​ ដោយ​ចំហ​ដើមទ្រូង ​ដែល​សម្បូរ​សាច់​មើល​ទៅ​គួរ​ឲ្យ​ក្នក់ក្នាញ់​ ដែល​ជា​បច្ច័យ​ធ្វើ​ឲ្យ​បុរសៗ​ភាគច្រើន​ដែល​បាន​ឃើញ​រូបថត​នេះ​ហើយ​ហាក់​មានការ​ចាប់អារម្មណ៍​ពុះកញ្ជ្រោល​មិន​តិច​ទេ​។ ជាមួយ​នឹង​សកម្មភាព​បញ្ចេញ​រូបថត​៣​សន្លឹក​ខាង​លើនេះ​កញ្ញា សា​សា ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាង​ច្រើន​ក្រាស់ក្រែល​ពី​សំណាក់​Friend​ក្នុង​ហ្វេ​ស​ប៊ុ​ក ពិសេស​ក្រុម​បុរសៗ​តែម្តង​នៅពេល​ឃើញ​តារា​សាច់​សខ្ចី​ដ៏​មាន​មន្ត​ស្នេហ៍​រូប​នេះ​បាន​រំលេច​ភាព​សិច​ស៊ី​ស្ទើរ​អាក្រាត​កាត​ជាមួយ​ឈុត​សំលៀកបំពាក់​បែប​លក្ខណៈ​ប៊ី​គី​នី ​គឺមាន​បិទបាំង​តែ​ត្រង់​ចំណុច​សំខាន់ៗ​តែប៉ុណ្ណោះ​។​

៣​ប្លង់​របស់ សា​សា ម្តង​នេះ​ឃើញ​ហើយ​ចង់​ហៀរ​ទឹកមាត់ !

ក្នុង​នោះ​គេ​ក៏បាន​ឃើញ​មាន​Friend ក្នុង​ហ្វេ​ស​ប៊ុ​ក​មិនតិចជាង​៣​ឬ​៤​ពាន់​នាក់​នោះទេ​ដែល​បាន​ចូល​រួម​ចុច Like បន្ទាប់ពី​បាន​ឃើញ​ពី​សម្រស់​ដ៏​សិច​ស៊ី​ពិតៗ​របស់​តារា​រូប​នេះ ហើយ​​ក៏មាន​អ្នកខ្លះ​ទប់មាត់​មិន​ជាប់​បាន​សរសេរ​Comment​ស​ថា ពិតជា​ស្អាត​អស្ចារ្យ​។ ចំណែក​អ្នកខ្លះ​ទៀត​បាន​សរសេរ​ដែរ​ថា សិច​ស៊ី​គួរ​ឲ្យ​ក្នាញ់​អត់ទ្រាំ​សរសើរ​មិន​បានទេ។

៣​ប្លង់​របស់ សា​សា ម្តង​នេះ​ឃើញ​ហើយ​ចង់​ហៀរ​ទឹកមាត់ !

ជុំវិញ​ការ​ស្លៀកពាក់​សិច​ស៊ី​ប​ញ្ជេ​ញ​រង្វះ​ដើមទ្រូង​ពើង​ធំមូល​ក្បំ​និង​បញ្ចេញ​ក្បាលពោះ​លេច​រន្ធ ផ្ចិត​ពី​សំណាក់​តារា​ស្រី​កញ្ញា សា​សា ពេលនេះ​អាច​បញ្ជាក់​បាន​ថា នេះ​ជា​ចេតនា​មួយ​របស់​នាង​ក្នុងការ​ថតរូប​បែប​សិច​ស៊ី​យក​មក​បង្ហោះ​ក្នុង​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដើម្បី​ទាញ​យក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​គ្រប់​វ័យ ជាពិសេស​គឺ​ក្រុម​​​បុរសៗ​នេះ​តែម្តង​៕