វីធីជម្រុះរោមពុកមាត់ ឲ្យលែងដុះជារៀងរហូត

វីធីជម្រុះរោមពុកមាត់ ឲ្យលែងដុះជារៀងរហូត

ការដុះកូនរោមតូចៗក្រោមច្រមុះត្រង់បរិវេណផ្នែកខាងលើបបូរមាត់មិនមែនជារឿងធម្មតានោះទេ ព្រោះមនុស្សប្រុសមិនចូលចិត្ត ឬចង់ឃើញមនុស្សស្រីមានពុកមាត់នោះទេ។ហើយមនុស្សស្រីវិញទៀតសោតក៏កាន់តែខ្វាយខ្វល់រាល់ពេលឆ្លុះកញ្ចក់ម្តងៗឃើញកូនពុកមាត់នោះកាន់តែដុះច្រើនទៅៗផងដែរ។ ខាងក្រោមនេះគឺជាវិធីដោះស្រាយជំនួសការកោរចេញ និងធ្វើអោយវាលែងដុះជារៀងរហូត៖

– ស៊ុតយកផ្នែកពណ៌លឿងចេញ៖ គ្រឿងផ្សំសម្រាប់វិធីទីពីរនេះមាន ៣ មុខគឺ ស៊ុតផ្នែកស ស្ករស និងម្សៅពោត។របៀបធ្វើវិញគឺត្រូវលាយគ្រឿងផ្សំទាំង ៣ ខាងលើចូលគ្នាឱ្យទៅជារាងខាប់ជាការស្រេច។បន្ទាប់មកយកវាមកលាបត្រង់បរិវេណលើបបូរមាត់ក្រោមច្រមុះដែលមានកូនរោមដុះ ទុកចោលរយៈពេលកន្លះម៉ោង រួចចាំទៅលាងជម្រះចេញ។ធ្វើតាមវិធីនេះ ២ ឬ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។

– ស្ករស និងទឹកក្រូចឆ្មារ៖ យកស្ករសចាក់ដាក់ក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារយកទឹកលាយចូលគ្នាជាមួយនឹងស្ករសនោះ។ លាងជម្រះផ្ទៃមុខអ្នកឱ្យស្អាត និងជូតឱ្យស្ងួត។បន្ទាប់មកយកទឹកក្រូចឆ្មារលាយស្ករសនោះមកលាបត្រង់បរិវេណដែលមានពុកមាត់ ឬកូនរោមនោះដុះ។ទុកចោលរយៈពេល ១៥ នាទី រួចចាំទៅលាងជម្រះមុខចេញជាមួយទឹកស្អាត។ធ្វើបែបនេះជាប្រចាំរៀងរាល់សប្តាហ៍វានឹងអាចជួយកាត់បន្ថយការលូតលាស់កូនរោមតូចៗ ឬពុកមាត់បាន៕

ប្រភព៖ kamsanradio

  • វីធីជម្រុះរោមពុកមាត់ ឲ្យលែងដុះជារៀងរហូត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:សុខភាព
Tags: