តិច​និក ជួយ​ឲ្យ​អ្នក​ស្គមៗ អាច​ឡើង​គីឡូ​តាម​ក្តី​ប្រាថ្នា​!

តិច​និក ជួយ​ឲ្យ​អ្នក​ស្គមៗ អាច​ឡើង​គីឡូ​តាម​ក្តី​ប្រាថ្នា​!

ជាការពិត មនុស្សភាគច្រើន តែងតែត្អូញត្អែរ និងអន់ចិត្តនឹងខ្លួនឯង ថាហេតុអ្វីបានជារាងស្គមស្គើង គ្មានឡើងគីឡូដូចគេសោះ?

១- ឧស្សាហ៍ញ៉ាំអាហារសម្រន់ឲ្យបានញឹកញាប់ ដែលជាអាហារសម្រន់ មានកាឡូរីខ្ពស់ ដូចជា ឈីស ទឹកក្រឡុកទឹកដោះគោ នំដុតមូលតូចៗ ផ្លែឈើក្រៀមៗ ទឹកដោះគោជូរជាដើម។ ជាមួយគ្នានោះដែរ អ្នកគួរតែញ៉ាំឲ្យបានច្រើន និងញ៉ាំយ៉ាងតិច៥ ពេលក្នុងមួយថ្ងៃ ដើម្បីអាចឡើងគីឡូ។

២- ជ្រើសរើសនូវផលិតផលមានជាតិទឹកដោះគោ ស៊ុត ត្រី សាច់ ឲ្យច្រើនជាង នំប៉័ង និងបន្លែជាដើម។ ក្នុងនោះដែរ អ្នកគួរតែបរិភោគនូវអាហារ ដែលផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ដូចជា សណ្តែក គ្រាប់ធញ្ញជាតិ និងអាហារដែលមានជាតិម្សៅ ដូចជា ដំឡូងបារាំង ដំឡូងឈើ និងបាយជាដើម។

៣- ព្យាយាមបន្ថែមជាតិទឹកឲ្យបានច្រើន ដែលអាចផ្គត់ផ្គង់សារធាតុចិញ្ចឹម និងកាឡូរី ដូចជាទឹកដោះគោ ទឹកផ្លែឈើស្រស់ៗ និងភេសជ្ជៈប៉ូវកម្លាំងជាដើម។

៤- អ្នកគួរតែប្រឹងប្រែងហាត់ប្រាណ ដើម្បីបង្កើនសាច់ដុំនៅក្នុងខ្លួនឲ្យរឹងមាំល្អ។ នៅក្នុងនោះ អ្នកគួរផ្ដោតទៅលើការហាត់ប្រាណបែប free weight exercises (មិនមែនប្រើប្រើម៉ាស៊ីន) ដោយតំរង់ទិសដៅទៅកន្លែងក្រុមសាច់ដុំ។ ជាឧទាហរណ៍ អ្នកអាចប្រើប្រាស់ដុំដែក។

ប្រសិនបើអ្នក មានអត្រាការដុតរំលាយអាហារខ្ពស់ វាមានន័យថា អ្នកបានចំណាយថាមពលយ៉ាងច្រើន សូម្បីតែពេលសម្រាក បែបនេះអ្នកគួរតែព្យាយាមហាត់ប្រាណឲ្យលឿនក្នុងរយៈពេលខ្លី ជាជាងការហាត់ប្រាណយឺតៗ មួយៗ និងប្រើរយៈពេលវែង។ទាំងនេះជាតិចនិកល្អៗ សម្រាប់បងប្អូននារីៗ ដែលមានរូបរាងស្គមស្គាំងខ្លាំង ចង់មានសាច់ឈាម និងឡើងគីឡូ ដោយមានសុខភាពល្អ និងរឹងមាំ៕

ប្រភព៖ kamsanradio

  • តិច​និក ជួយ​ឲ្យ​អ្នក​ស្គមៗ អាច​ឡើង​គីឡូ​តាម​ក្តី​ប្រាថ្នា​!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:សុខភាព
Tags: