​ជំងឺរបេង​ផ្តល់​ផល​លំបាក​អ្វីខ្លះ​ដល់​រាងកាយ​មនុស្ស​?

​ជំងឺរបេង​ផ្តល់​ផល​លំបាក​អ្វីខ្លះ​ដល់​រាងកាយ​មនុស្ស​?


​ជំងឺរបេង​ផ្តល់​ផល​លំបាក​អ្វីខ្លះ​ដល់​រាងកាយ​មនុស្ស​?

ទោះបីជា​រាងកាយ​អ្នក អាច​នឹង​អនុញ្ញាត​អោយ បាក់តេរី​ដែល​បង្ក​ជំងឺរបេង ធ្វើការ​ស្នាក់នៅ​ក្នុង​ខ្លួន​អ្នក ក៏​ជា​ធម្មតា​ប្រព័ន្ធ​ការពារ​ភាព​សុំា​អ្នក អាច​ការពារ​អ្នក​មិន​អោយ​ឈឺ​បានដែរ​។ សម្រាប់​មូលហេតុ​នេះ វេជ្ជបណ្ឌិត អាច​នឹង​ធ្វើការ​បែក​ចែក នូវ​ភាពខុសគ្នា​រវាង​៖

​រយៈពេល​សំងំរ​បស់​ជំងឺរបេង​។ នៅក្នុង​ស្ថានភាព​នេះ អ្នក​បាន​មាននូវ ការចម្លង​នូវ​ជំងឺ​របេង​ហើយ ប៉ុន្តែ​បាក់តេរី​ទាំងនោះ គឺ​ស្ថិតនៅក្នុង​ខ្លួន​អ្នក ក្នុងស្ថានភាព​អសកម្ម និង មិន​បណ្តាល​អោយ​មាន រោគសញ្ញា​អ្វី​នោះទេ​។ ហើយ​ក្នុង​ដំណាក់កាល​នេះ គឺ​វា​មិនបាន​ធ្វើ​ការចម្លង​ទៅកាន់​អ្នកដទៃ​ទេ​។​

​ដំណាក់កាល​សកម្ម​នៃ​ជំងឺរបេង​។ ក្នុង​ស្ថានភាព​នេះ វា​អាច​ធ្វើអោយ​អ្នក​ឈឺ និង អាច​ចម្លងជំងឺ នេះ​ទៅ​កាន់​អ្នក​ដទៃ​បាន​។ វា​អាច​កើតមាន​បាន នៅក្នុង​សប្តាហ៍​ដំបូង បន្ទាប់​ពី អ្នក​មាន​ការចម្លង រោគ​ជាមួយនឹង បាក់តេរី​របស់​ជំងឺរបេង ឬ ក៏​វា​ប្រហែលជា​អាច​កើតមាន ក្នុង​រយៈពេល ជាច្រើន ឆ្នាំ​ក្រោយមក​ទៀត​។ មនុស្ស​ភាគច្រើន ដែល​បាន​ឆ្លង​នូវ​មេរោគ​របស់​ជំងឺរបេង គឺ​មិន​ដែល​មាន​ការ វិវត្តន៍​ទៅ​ជា ជំងឺរបេង​ដែល​សកម្ម​នោះទេ​។​

​សញ្ញា និង រោគសញ្ញា នៃ​ដំណាក់កាល​សកម្ម​របស់​ជំងឺរបេង​រួមមាន​ដូចជា​៖

  • ​ក្អក​។​
  • ​ស្រក​ទំងន់​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។​
  • ​អស់កំលាំង​។​
  • ​គ្រុ​នក្តៅ​។​
  • ​បែកញើស​ក្នុង​ពេល​យប់​។​
  • ​មាន​គ្រុន​រងារ​។​
  • ​មិនសូវ​ឃ្លានបាយ​។​

​តើ​សិរី​រៈណា​ខ្លះ ដែល​រង​នូវ​ផលប៉ះពាល់​?
ជំងឺរបេង​ជាធម្មតា គឺ​វា​ធ្វើ​ការវាយប្រហារ​ទៅលើ​សួត​របស់​អ្នក​។ សញ្ញា និង រោគសញ្ញា នៃ​ជំងឺ​របេង នៃ​សួត​មានដូចជា​៖

  • ​មានការ​ក្អក ដែល​មាន​រយៈពេល ៣​សប្តាហ៍ ឬ ច្រើន​ជាង​នេះ​។​
  • ​ក្អក​ធ្លាក់​ឈាម​។​
  • ​មាន​ការឈឺចាប់​ក្នុង​ទ្រូង ឬ មាន​ការឈឺចាប់​នៅពេល​ដកដង្ហើម ឬ ក្អក​។​

ប៉ុន្តែ​ជំងឺរបេង ក៏​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់ ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​បាន​ផង​ដែរ វា​រួម​មាន​ដូចជា​៖ តម្រង​នោម​, ខួរ​ឆ្អឹងខ្នង ឬ ខួរក្បាល​របស់​អ្នក​។ នៅពេល​ដែល​ជំងឺរបេង​កើតមាន នៅ​ខាងក្រៅ​សួត​របស់​អ្នក នោះ​រោគសញ្ញា​អាច​មាន​ភាពខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅលើ សិរីរៈ ដែល​រង ការវាយប្រហារ​។ ជា​ឧទាហរណ៍ ជំងឺរបេង​ខួរឆ្អឹងខ្នង អាច​នឹង​ធ្វើអោយ​អ្នក មាន​ការឈឺចាប់​នៅ​នឹង​ខ្នង និង ជំងឺរបេង​នៅ​តម្រង​នោម អាច​នឹង​ធ្វើអោយ មាន​ឈាម​នៅក្នុង​ទឹកនោម​អ្នក​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។