អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”

6 Videos

ក្រោយទទួលតំណែងតួឯកក្នុងរឿង ហង្សបាក់ស្លាប ជំនួសស្រីស្អាត ម៉ៃយ៉ា មិនបានប៉ុន្មានថ្ងៃ ផង អាលីហ្សា ត្រូវរបូតតំណែងបាត់ដោយសារជាប់កុងត្រាសំដែងនៅក្រៅប្រទេសច្រើនសប្តាហ៍ ។

P9

អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”

ក្រោយពីបាត់មុខមិនទទួលការងារសម្តែងអស់រយៈពេលជាង ២ ឆ្នាំរួចមកតារាសម្តែងសិចស៊ី កញ្ញា អ៊ុន អាលីហ្សា បានទទួលតំណែងជាតួឯកស្រីពីស្ថានីយទូរស្សន៍ប៉ុស្តិលេខ ៥ ក្នុងរឿង “ហង្សបាក់ស្លាប”  ដែលក្នុងនោះនាងសំដែងជាមួយតួឯកប្រុសលោក យិត មាសឧស្សាហ៍ប៉ុន្តែគួរឲ្យស្តាយព្រោះតែ នាងជាប់កុងត្រាសំដែងនៅក្រៅប្រទេសច្រើនសប្តាហ៍ហើយផលិតកម្មមិនអាចពន្យារពេលរង់ចាំបាន ទើបនាងពុំអាចទទួលយកតំណែងនេះបាន ។

អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”

តារាស្រីរូបនេះបាននិយាយ ថាកន្លងមកដោយសារការងារសិល្បៈមានច្រើនពិសេសការច្រៀង និង បង្ហាញម៉ូតមមាញឹកពេកទើបនាងមិនមានពេលច្រើនសម្រាប់ការងារសម្តែង ។ ខ្សែភាពយន្តភាគរឿង “ហង្សបាក់ស្លាប”  នេះ តួអង្គស្រី ជាកូនស្រីអ្នកមានខ្ពង់ខ្ពស់ មានចរិកឆេវឆាវ និង ជាតារាស្រីបង្ហាញម៉ូតល្បីម្នាក់ប៉ុន្តែត្រូវធ្លាក់ខ្លួនមកធ្វើការងារជាអ្នកបម្រើនៅសណ្ឋាគារហើយត្រូវតួឯកប្រុសកាច់បំបាក់បាន ។

អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”

ខ្សែភាពយន្តនេះ នឹងត្រូវចំណាយពេលថតប្រមាណជាង ២ ខែ ។ ខ្សែភាពយន្តភាគថ្មីរឿង “ហង្សបាក់ស្លាប” នឹងត្រូវចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដួងដូចជា លោក យិត មាសឧស្សាហ៍ កញ្ញា ទឹម រដ្ឋា លោក សេង រតនៈ កញ្ញា លីហ្សា កញ្ញា ម៉ានីកា កញ្ញា ណាម៉ុច កញ្ញា នីតា វរៈវង្ស លោក ហេង តារា កញ្ញា សយ រចនា លោក ជួន វឌ្ឍនៈ កញ្ញា សួង សារ៉ានិត លោក ប៉េង ទី លោក លៀង ឧត្តម ជាដើម ៕ ដេវីត

អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”
អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”
អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”
អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”
អាលីហ្សាបាត់តំណែងតួឯកក្នុងរឿង “ហង្សបាក់ស្លាប”
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត