វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

ធ្វើការនឿយហត់ ឬស្ថិតក្នុងតំបន់ដែលមានបរិយាកាសអាប់អួរជាហេតុធ្វើឲ្យរាងកាយរបស់យើងស្រូប និងផ្ទុកជាតិពុលដែលធ្វើឲ្យសុខភាពយើងធ្លាក់ដុនដាប។ ដូច្នេះដើម្បីធ្វើឲ្យសុខភាពរបស់យើងប្រសើរជាងមុន និងមានអារម្មណ៍រីករាយជាប្រចាំ Sabay ដើរសូមណែនាំអាហារ និងវិធីសាស្ត្រងាយៗទាំង ១០ យ៉ាងដើម្បីកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន៖

១. ញ៉ាំអាហារដែលមានជាតិសរសៃឲ្យបានច្រើន៖ ដូចរាប់បញ្ចូលទាំងអង្ករក្រហម ផ្លែឈើ និងបន្លែដែលដាំជាលក្ខណៈធម្មជាតិ។ បន្លែ និងរុក្ខជាតិជាច្រើនទៀតដូចជា៖ ខ្ទឹមស ប្រូខូលី ស្ពៃក្ដោប សារាយសមុទ្រ និងខ្ញីជាដើមគឺជាប្រភេទបន្លែដែលល្អឥតខ្ចោះសម្រាប់កម្ចាត់ជាតិពុល និងសារធាតុមិនល្អចេញពីក្នុងខ្លួន។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

២. សម្អាត និងការពារថ្លើមដោយផឹកតែបៃតង ញ៉ាំការ៉ុត ទំពាំងបាយជូរ ប៉ោម និងផ្លែប័រ។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

៣. ញ៉ាំអាហារដែលសំបូរជាតិវីតាមីន C ដើម្បីជួយឲ្យរាងកាយផលិតសារធាតុគ្លូតាសាយអន (glutathione)  ជាសារធាតុម្យ៉ាងដែលជួយបណ្ដេញជាតិពុលចេញពីថ្លើម និងជួយឲ្យស្បែកភ្លឺស្អាត។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

៤. ផឹកទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។៥.ដកដង្ហើមឲ្យវែងៗដើម្បីអនុញ្ញាតឲ្យអុកស៊ីសែនស្រូបចូលទៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកបានពេញលេញល្អ។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

៦. កាត់បន្ថយស្ត្រេសដោយការគិត និងធ្វើសកម្មភាពវិជ្ជមាន។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

៧. អនុវត្តវិធីសាស្ត្រកម្ចាត់ជាតិពុលដោយប្រើទឹក ដោយងូតទឹកក្ដៅអ៊ុនៗរយៈពេលប្រាំនាទី ដោយឲ្យទឹកប៉ះលើខ្នងផងដែរ។ បន្ទាប់ពីនោះងូតទឹកត្រជាក់រយៈពេល ៣០ វិនាទី។ ធ្វើរបៀបនេះទៅមកបីដង មុនពេលចូលគេង ៣០ នាទី។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

៨. ចូលសូណា ដោយសារការសូណាជួយកម្ចាត់ជាតិពុលតាមរយៈការបញ្ចេញញើស។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

៩. ខាត់ស្បែក ឬសាកល្បងម៉ាស្សាខាត់បាតជើងដើម្បីបញ្ចេញជាតិពុលតាមរយៈក្រពេញញើសរបស់អ្នក។ គ្រឿងខាត់ស្បែកនេះអាចរកបាននៅហាងលក់ផលិតផលបែបធម្មជាតិ។

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

១០. តើវិធីណាដែលសំខាន់បំផុតក្នុងការកម្ចាត់ជាតិពុល? វេជ្ជបណ្ឌិត Bennett បានមានប្រសាសន៍ថា៖ “ការហាត់ប្រាណ ហាត់យ៉ូហ្គា ឬលោតអន្ទាក់រយៈពេលមួយម៉ោងក្នុងមួយថ្ងៃគឺជាវិធីសាស្ត្រកម្ចាត់ជាតិពុលដ៏មានប្រសិទ្ធភាពបំផុត។”

វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន

ប្រភព៖ sabay

  • វិធីងាយ ១០ យ៉ាងកម្ចាត់ជាតិពុលពីក្នុងខ្លួន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:សុខភាព
Tags: