ជនភៀសខ្លួនស៊ីរី ក្លាយជាវីរបុរស ដោយសារប្រទះឃើញប្រាក់ច្រើន ប្រគល់ជូនម្ចាស់វិញ

AP រាយការណ៍ពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា យុវជនមួយរូប អាយុ ២៥ ឆ្នាំ ជនជាតិស៊ីរី ជាជនភៀសខ្លួន ចូលមកទឹកដីអាល្លឺម៉ង់កាលពីខែតុលា ឆ្នាំ ២០១៥ បានទទួលការលើកសរសើរ ឱ្យជាវីរបុរសប្រចាំថ្ងៃ (hero of the day) ក្រោយពីប្រទះឃើញប្រាក់នៅក្នុងកេសទូចាស់ ដែលគេបរិច្ចាគពីងអង្គការមនុស្សធម៌មួយ មានចំនួន ១៥០.០០០ យូរ៉ូ រួចប្រគល់ឱ្យទៅម្ចាស់វិញ ។

ប៉ូលិសនិយាយថា ប្រាក់សុទ្ធមានចំនួន ៥០.០០០ យូរ៉ូ និង សៀវភៅធនាគារមានប្រាក់ ១០០.០០០ យូរ៉ូទៀតដាក់ក្នុងទូ ស្របពេលដែលយុវជនរូបនោះ កំពុងតែតំឡើងគ្រឿងតុបតែងកន្លែងស្នាក់នៅ ក៏ប្រទះឃើញ ៕

ប្រភពៈ pmhotnews