ទម្លាប់​អាក្រក់​ទាំង​៤​​ នៅ​វិទ្យាល័យ​រុញ​​អ្នក​ឲ្យ​​ក្លាយ​ជា​មនុស្ស​វ៉ល់ៗ​

កំឡុងពេលកំពុងរៀន អ្នកប្រហែលមិនបាននឹកដល់ទម្លាប់អាក្រក់មួយចំនួនប៉ះពាល់ដល់កាសិក្សារនោះទេ តែទាល់តែដល់ពេលជួបបញ្ហា លោកគ្រូអ្នកគ្រូស្ដីបន្ទោស ឬពេលប្រឡងធ្លាក់ ធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្ត ទើបដឹងថាខ្លួនមានទម្លាប់អាក្រក់ខ្លះ នាំមកនូវផលប៉ះពាល់ដល់ការរៀនសូត្រអ្នក។ ទម្លាប់អាក្រក់ទាំងនោះអាចកើតឡើងដោយខ្លួនឯង ឬពេលខ្លះចេះតាមពួកម៉ាក។ អ្នកណាៗក៏ធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធនឹងទម្លាប់អាក្រក់នេះដែរ។ ក្នុងចំណោម ៤ ចំណុចខាងក្រោម តើមានទម្លាប់អាក្រក់ណាមួយត្រូវនឹងអ្នកដែរឬទេ?

ទម្លាប់​អាក្រក់​ទាំង​៤​​ នៅ​វិទ្យាល័យ​រុញ​​អ្នក​ឲ្យ​​ក្លាយ​ជា​មនុស្ស​វ៉ល់ៗ​

១. ពន្យារពេលលក្ខណៈអាជីព៖ ពេលខ្លះកិច្ចការសាលាដែលគ្រូដាក់មកហើយមិនទាន់ដល់ពេលគ្រូយក ពេលទៅផ្ទះចេះតែទុកវាចោល រហូតជិតដល់ថ្ងៃគ្រូយក បានធ្វើ ហើយតែងនិយាយកុហកខ្លួនឯងថាទម្លាប់ជិតដល់ថ្ងៃចឹងបានធ្វើចេញ។ តែគួរតែផ្លាស់ប្តូរវាចេញទៅព្រោះអាហ្នឹងត្រឹមការងារសាលាតិចចុះបើចូលដល់មហាវិទ្យាល័យមានកិច្ចការកាន់តែច្រើនអ្នកនឹងធ្វើមិនទាន់ ហើយទោះជាធ្វើទាន់ក៏លទ្ធផលមិនសូវល្អដែរ។

២. មិនចេះរៀបចំតារាងពេលវេលាសម្រាប់ខ្លួនឯង៖ ធ្លាប់ទេ? វិលចុះវិលឡើងចំណាយពេលមួយថ្ងៃពេញ តែមិនបានធ្វើអីទាំងអស់។ មកពីការងារច្រើនពេក ឬក៏អ្នកចំណាយពេលអត់ប្រយោជន៍ច្រើនពេក? ពេលខ្លះដល់ការងារច្រើនពេក មិនដឹងធ្វើមួយណាទុកមួយណា អ្នកអាចនឹងគេចវេសពីការងារទាំងនោះ។ ដូច្នេះអ្នកគួរចេះធ្វើតារាងពេលវេលា ឬចេះសរសេរចំណាំលើប្រតិទិនដើម្បីដាស់រំលឹកថាត្រូវធ្វើកិច្ចការណាខ្លះសម្រាប់ថ្ងៃនេះ ចៀសជាងប្រើពេលពេញមួយថ្ងៃអត់ប្រយោជន៍ ហើយវាក៏ធ្វើឲ្យយើងមានទម្លាប់ល្អដែរតទៅថ្ងៃមុខ។ យើងអាចចាត់ចែងពេលវេលាក្នុងមួយថ្ងៃរបស់យើងធ្វើកិច្ចការបានជាច្រើន ហើយមានភាពងាយស្រួលមិនសូវស្មុគស្មាញច្រើនពេលយើងដឹងថាពេលណាគួរធ្វើអី។

៣. មិនចូលចិត្តកត់ចំណាំ៖ ពេលគ្រូនិយាយ ឬពន្យល់មិនសូវកត់ចំណាំទេ និយាយទៅមិនយកត្រចៀកស្ដាប់ភាគច្រើន ព្រោះវល់ជជែកគ្នា ឬក៏ពេលខ្លះអាចបែកអារម្មណ៍នឹកដល់រឿងស្នេហាឯណោះទៅវិញ។ រឿងក្រៅថ្នាក់កុំទាន់អាលគិតបើសិនអ្នកដាក់ចិត្តចូលរៀន។ អីចឹង! ពេលគ្រួពន្យល់មេរៀនបណ្ដើរយើងគួរតែកត់ទុកចំណុចសំខាន់ៗបណ្ដើរដែរ ព្រោះវាអាចជាគន្លឹះជំនួយពេលយើងប្រលងអាចចេញ ម្យ៉ាងវិញទៀតវាធ្វើឲ្យសមត្ថភាពក្នុងការសរសេររបស់យើងកាន់តែប្រសើរ លុះដល់ពេលចូលរៀនមហាវិទ្យាល័យទៅគ្រូបង្រៀនលឿនយើងអាចមានទម្លាប់រវៀសកត់បណ្ដើរពេលស្ដាប់គ្រូហើយក៏ល្អដែរ។

៤. ធ្វើអីក៏មិនដែលទាន់ពេល៖ ដល់ Deadline ដែលលោកគ្រូអ្នកគ្រូត្រូវប្រមូលហេតុផល អ្នកដែលធ្វើមិនទាន់គឺមានហេតុផលមួយរយលានជំពូក។ និយាយនេះនិយាយនោះធ្វើម៉េចឲ្យតែគ្រូទន់ចិត្តពន្យាពេលឲ្យ។ ទម្លាប់ឲ្យកិច្ចការទៅគ្រូក្រោយគេខុសកាលកំណត់ក៏ជាទម្លាប់មួយមិនល្អដែរ។ ត្រឹមថ្នាក់វិទ្យាល័យលោកគ្រូអ្នកគ្រូអ្នកអាចនឹងអនុគ្រោះឲ្យខ្លះ តែបើនៅតែទម្លាប់បែបហ្នឹងទៀតដល់ពេលចូលដល់មហាវិទ្យាល័យគឺយ៉ាប់ហើយ ព្រោះការងារច្រើនហើយគ្រូកំណត់យកកិច្ចការពេលណាគឺពេលនោះហើយមិនអាចអនុគ្រោះបានដូចកាលរៀននៅថ្នាក់ក្រោមទៀតទេ៕

ប្រភព៖ sabay

  • ទម្លាប់​អាក្រក់​ទាំង​៤​​ នៅ​វិទ្យាល័យ​រុញ​​អ្នក​ឲ្យ​​ក្លាយ​ជា​មនុស្ស​វ៉ល់ៗ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:ចំនេះដឹង
Tags: