តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​ជនជាតិ​កូរ៉េ​២៣​នាក់​ ករណី​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ​តែ​អនុវត្ត​៥​ខែ

តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​ជនជាតិ​កូរ៉េ​២៣​នាក់​ ករណី​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ​តែ​អនុវត្ត​៥​ខែ



 

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុខ​លេង នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មេខ្លោង​ពីរ​នាក់​ម្នាក់២​ឆ្នាំ ​តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​៥​ខែ​ ទោស​សល់​ព្យួរ​ធម្មតា ​ពី​បទ​បើក​កន្លែង​លេងល្បែង​ស៊ី​សង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ផ្ដន្ទាទោស​ជនជាប់ចោទ​២១​នាក់​ ដាក់​ពន្ធនាគារ​១​ឆ្នាំ​ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​៥​ខែ​ទោស​សល់​ព្យួរ​ធម្មតា ពី​បទ​អ្នកចាត់ចែង​និង​ភ្នាក់ងារ​ល្បែង​ស៊ី​សង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ចំពោះ​ជនជាប់ចោទ​ទាំង​២៣​នាក់ ​ពេល​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​ចប់​នឹង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា។

សូម​ជម្រាប​ថា ​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ លោក​ចៅក្រម លី សុខ​លេង បាន​បើកសវនាការ​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំរឿង​បើក​កន្លែង​លេងល្បែង​ស៊ី​សង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ អ្នកចាត់ចែង​ និង ​ភ្នាក់ងារ​ល្បែង​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែ​កុម្ភៈ។ នា​ពេល​សវនាការ​ជនជាប់ចោទ​ទាំង​២៣​នាក់​ ខាង​លើ​នេះ​បាន​ឆ្លើយ​បដិសេធ​ថា ​ខ្លួន​មិនមែន​ជា​អ្នក​បើក​កន្លែង​លេងល្បែង​ស៊ី​សង​ខុសច្បាប់​ តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​ អ្នកចាត់ចែង​ និង ​ភ្នាក់ងារ​ល្បែង​ស៊ី​សង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​ខ្លួន​ជា​អ្នក​ស៊ី​ប្រាក់ខែ​គេ​ប៉ុណ្ណោះ។

តំណាង​អយ្យការ​លោកស្រី ស៊ឺ វណ្ណ​នី ធ្វើ​សេចក្តី​សន្និដ្ឋាន​នៅតែ​តម្កល់​បទចោទប្រកាន់​នៅ​ដដែល​នៅ​សំណុំរឿង​ខាងលើ​នេះ ហើយ​ចៅក្រម​បាន​ប្រកាស​សាលក្រម​នា​ល្ងាច​ថ្ងៃ​ទី ០១ ​ខែ​កក្កដា​ ឆ្នាំ២០១៦៕

តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​ជនជាតិ​កូរ៉េ​២៣​នាក់​ ករណី​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ​តែ​អនុវត្ត​៥​ខែ តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​ជនជាតិ​កូរ៉េ​២៣​នាក់​ ករណី​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ​តែ​អនុវត្ត​៥​ខែ តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​ជនជាតិ​កូរ៉េ​២៣​នាក់​ ករណី​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ​តែ​អនុវត្ត​៥​ខែ