វេ​លស៍ និង​បែលហ្ស៊ិក ប្រជែង​គ្នា​ទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ និពន្ធដោយ : ថ្មីៗ       July-01-2016, 8:19 pm         48

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វេ​លស៍ និង​បែលហ្ស៊ិក ប្រជែង​គ្នា​ទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វេ​លស៍ និង​បែលហ្ស៊ិក ត្រូវ​តទល់​គ្នា​នា​វេលា​ម៉ោង​២​ទៀបភ្លឺ​នៅ​កីឡដ្ឋាន Stade Pierre-Mauroy ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro 2016 ដែលមាន​ព័រ​ទុយ​ហ្គា​ល់ នៅ​រង់ចាំ​រួចជាស្រេច​។​

​សម្រាប់​បែលហ្ស៊ិក Jan Vertonghen មាន​បញ្ហា​របួស​កជើង ខណៈ Thomas Vermaelen ជាប់​ពិន័យ ដោយ​ប្រធាន​ក្រុម​វេ​លស៍ Ashley Williams អាចជួយ​ក្រុម​បាន​វិញ ក្រោយ​ជា​ពីរ​បួស​ស្មា​។ Gareth Bale គឺជា​កីឡាករ​ដែល​នាំ​ជ័យជម្នះ​សម្រាប់​វេ​លស៍​នា​ជំនួប​របស់​ក្រុម​ទាំងពីរ​នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥​។

វេ​លស៍ និង​បែលហ្ស៊ិក ប្រជែង​គ្នា​ទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ និពន្ធដោយ : ថ្មីៗ       July-01-2016,  8:19 pm         48

​វេ​ល​ស៍បាន​យកឈ្នះ​អៀរ​ឡង់​ខាងជើង ១-០ រីឯ​បែលហ្ស៊ិក​ឈ្នះ​ហុង​គ្រី ៤-០ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​ទាំងពីរ​ធ្លាប់​ប្រកួត​ជាមួយគ្នា​១២​លើក ដោយ​វេ​លស៍​ឈ្នះ​៤​លើក បែលហ្ស៊ិក​ឈ្នះ​៥​លើក និង​ស្មើគ្នា​ចំនួន​៣​លើក​។​

​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត​នេះ នឹងត្រូវ​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៦ ខែកក្កដា នៅ​ទីក្រុង Lyon​។ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ព័រ​ទុយ​ហ្គា​ល់​បាន​ទម្លាក់​ប៉ូឡូញ ដោយ​បាល់​ប៉េ​ណា​ល់​ទី​ក្រោយ​ប្រកួត​អស់​១២០​នាទី​។ Robert Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​បើកឆាក​សម្រាប់​ប៉ូឡូញ​នៅ​នាទី ទី​២ តែ Renato Sanches វាយបក​តាម​ស្មើ​វិញ​សម្រាប់​ព័រ​ទុយ​ហ្គា​ល់​នៅ​នាទី ៣៣ ។ លទ្ធផល​ស្មើ​ត្រូវបាន​រក្សា​រហូតដល់​ការ​ទាត់​ប៉េ​ណា​ល់ស​ម្រេច​ក្តី ដោយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ក្នុង​លទ្ធផល ៥-៣ ៕