តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន៨០​រូប​ដែល​មាន​ស្នាដៃ

តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន៨០​រូប​ដែល​មាន​ស្នាដៃ



សៀមរាប ៖ ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន​៨០​រូប ដែល​ក្នុង​នោះ​មាន​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី ០៣​រូប វរសេនីយ៍ឯក ០២​រូប ថ្នាក់​វរសេនីយ៍ទោ ១២​រូប​វរសេនីយ៍ត្រី​៤១​រូប​អនុសេនីយ៍ឯក ០៧​រូប​និង​ប្រកាស​តែងតាំង​ផ្ទេរ​ភារកិច្ច ១៩​រូប​ទៅដល់​មន្ត្រី​នគរបាល​ដែល​មាន​ស្នាដៃ​ល្អ។

ពិធី​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​មសេនីយ៍ ចាន់ អ៊ា​ន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​លោក ពៅ ពិ​សិទ្ធ​អភិបាល​រង​ខេត្តសៀមរាប អញ្ជើញ​ចូល​ក្នុង​ពិធី ប្រកាស​តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន​៨០​រូប​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​នគរ​បាស​ល​ជាតិ​ចំនួន​២៩៥​នាក់។

បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​អាន​របាយការណ៍​ស្វាគមន៍​និង​លទ្ធផល​បង្ក្រាប​បទល្មើស​ដែល​កងកម្លាំង​នគរបាល​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​អនុវត្តន៍​ក្នុង​រយៈកាល​កន្លងមក ជូន​អង្គ​ពិធី​ទាំងមូល​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ាន សារឿន អនុ​ប្រធាននាយកដ្ឋាន​បុគ្គលិក​បាន​អាន​ព្រះរាជ​ក្រឹត្យ​អនុ​ក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង ប្រកាស​ក្រសួងមហាផ្ទៃ ដែល​ក្នុង​នោះ​មានការ​បំពាក់​ឋានន្តរសក្តិ​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី ០៣​រូប វរសេនីយ៍ឯក ០២​រូប ថ្នាក់​វរសេនីយ៍ទោ ១២​រូប វរសេនីយ៍ត្រី ៤១​រូប អនុសេនីយ៍ឯក ០៧​រូប និង ប្រកាស​តែងតាំង​ផ្ទេរ​ភារកិច្ច ១៩​រូប​។ បន្ទាប់មក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ចាន់ អ៊ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​អញ្ជើញ​បំពាក់​ឋានន្តរសក្តិ​និង​ប្រគល់​ព្រះរាជ​ក្រឹត្យ​អនុក្រឹត្យ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ។

ក្នុង​ឱកាស​នោះ​ដែរ​លោក ពៅ ពិ​សិទ្ធ អភិបាលរង​ខេត្ត​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ចាន់ អ៊ាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ថ្លែង​កោត​សរសើរ​ចំពោះ​ស្នាដៃ​ភារកិច្ច​ការងារ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ខិតខំ​រួមគ្នា​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​រយៈពេល​កន្លងមក​ក្នុង​ការ​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ក៏ដូចជា​គណៈប្រតិភូ​ដែល​បាន​មក​បំពេញភារកិច្ច​ និង ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​ខេត្ត​ផង​ដែរ​ហើយ​បាន​ធ្វើ​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ និង​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរណ៍​កំណើន​រៀងរាល់​ឆ្នាំ។

គណៈអធិបតី​បាន​ផ្តល់​អនុសាសន៍​ណែ​នាំ​ឲ្យ​កងកម្លាំង​នគរបាល បន្ត​ខិតខំ​អនុវត្ត​ន៏​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​របៀប​រៀបរយ និង​ត្រូវ​ខិត​ខំ​បម្រើ និង ផ្តល់​សេវា​ជូន​ប្រជាជន​ឲ្យ​បាន​ល្អ​ទាន់​ពេល​វេលា នៅ​ក្នុង​នោះ​គណៈអធិបតី បាន​សង្កត់ធ្ងន់​ទៅដល់​អស់លោក​ដែល​ជា​កងកម្លាំង​នគរបាល​ដែល​បាន​ទទួល​នូវ​ការប្រកាស​តែងតាំង​ និង ​បំពាក់​ឋានន្តរសក្ដិ​ថ្មី​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ដែល​ក្រសួងមហាផ្ទៃ​ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រគល់​ជូន​នា​ពេល​នេះ​ត្រូវ​បន្ត​ពង្រឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​ការ​អនុវត្តន៍​ភារកិច្ច​ស្នូល​ដឹកនាំ​កងកម្លាំង​ប្រជា​ការពារ​ភូមិ​ឃុំ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ជំរុញ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ និង​ បន្ត​ចុះ​ផ្សព្វផ្សាយ​នូវ​ច្បាប់​ចរាចរណ៍​គោក​ថ្មី ពី​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ក្នុង​ខេត្ត​ក៏ដូចជា​នៅ​មូលដ្ឋាន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​បន្ថែម​ទៀត​ និង ​ដើម្បី​ចូលរួម​ចំណែក ក្នុង​ការ​រក្សាសន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត៕

តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន៨០​រូប​ដែល​មាន​ស្នាដៃ តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន៨០​រូប​ដែល​មាន​ស្នាដៃ តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន៨០​រូប​ដែល​មាន​ស្នាដៃ តែងតាំង​មុខតំណែង​ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្តរសក្តិ​នាយ​នគរបាល​ជាតិ​ចំនួន៨០​រូប​ដែល​មាន​ស្នាដៃ