ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​មួយ​មេ​ បាក់​ដើម​សង្កែ​កាត់​ផ្លូវជាតិ​លេខ​១១​បង្ក​ការ​កកស្ទះ​ជិត​២ម៉ោង

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​មួយ​មេ​ បាក់​ដើម​សង្កែ​កាត់​ផ្លូវជាតិ​លេខ​១១​បង្ក​ការ​កកស្ទះ​ជិត​២ម៉ោង



ព្រៃវែង ៖ ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នៅ​រសៀល​ថ្ងៃ​ទី​១ ​ខែកក្កដា ឆ្នាំ២០១៦ បណ្តាល​ឲ្យ​បាក់​ដើម​សង្កែ​១ ដើម​កាត់​ផ្លូវជាតិ​លេខ​១១​ បង្ក​ការ​កកស្ទះ​ជិត​២​ម៉ោង​មិន​មាន​អាជ្ញាធរ​ណា​ម្នាក់​មក​កាប់​ដើម​ឈើ​នោះ​ចេញ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​កាប់​មែក​ចេញ​ខ្លះ ​ទើប​ចរាចរ​រួច​តែ​រថយន្ត​តូច​ៗ។

ហេតុ​ការណ៍​បាក់​ដើម​សង្កែ​កាត់​ផ្លូវ​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃខែ​ខាង​លើ​វេលា​ម៉ោង​១៤និង២០នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ១១ ​ស្ថិត​ក្នុង​ភូមិ​ដូង ​ឃុំ​បា​បោង ​ស្រុក​ពាម​រក៍ ​ខេត្តព្រៃវែង​។

ដើម​សង្កែ​មួយ​ដើម​យ៉ាង​ធំ​នោះ​ បាន​បាក់​កាត់​ផ្លូវ​ថ្នល់ជាតិ​តែ​ម្តង​ ហើយ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំគ្នា​រអ៊ូ​ថា​ ដើម​ឈើ​បាក់​កាត់​ផ្លូវថ្នល់​ជាតិ​ជា​ច្រើន​ម៉ោង​ហើយ​​ មិន​ឃើញ​មាន​អាជ្ញាធរ​ណា​ម្នាក់​មក​កាប់​ដើម្បី​សម្រួល​ចរាចរ​សោះ​ ដោយ​ពួកគាត់​អត់ទ្រាំ​មិនបាន​ក៏​នាំគ្នា​ខ្ចី​កាំបិត​អ្នកស្រុក​កាប់​មែក​តូច​ៗ​ចេញ ទើប​អាច​ចរាចរ​បានតែ​ចរាចរ​បានតែ​ឡាន​តូច​និង​ម៉ូតូ​តែប៉ុណ្ណោះ​។ ពួកគាត់​បាន​ផ្តាំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​ពាម​រក៍​ ធ្វើ​ការ​ឲ្យ​បាន​រហ័សរហួន​ក្នុង​ការសម្រួល​សេវា​សារធារណៈ​ជូន​ដល់​ពលរដ្ឋ​កុំ​ស្ពឹក​ស្រពន់​ពេក​៕

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​មួយ​មេ​ បាក់​ដើម​សង្កែ​កាត់​ផ្លូវជាតិ​លេខ​១១​បង្ក​ការ​កកស្ទះ​ជិត​២ម៉ោង ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​មួយ​មេ​ បាក់​ដើម​សង្កែ​កាត់​ផ្លូវជាតិ​លេខ​១១​បង្ក​ការ​កកស្ទះ​ជិត​២ម៉ោង