អស្ចារ្យ​ !​ នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ ប្រមូល​នាំ​គ្នា​ធ្វើ​ជា​សមាជិក​កិត្តិយស​របស់​សហជីព​ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​


​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ និង​អស់សំណើច​ទាំង​ហួសចិត្ត​ផង​ នៅ​ពេល​ដែល​បានឃើញ​សហជីព​មួយ​ឈ្មោះ​ "​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​-CCTU"​ មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​ ,​ លោក​ជំទាវ​ ទេព​ គឹ​ម​វ​ណ្ណា​រី​ ជា​អនុប្រធាន​ ,​ ឯកឧត្តម​ ឈិ​ន​ សូ​នី​ ជា​អនុប្រធាន​ ,​ ឯកឧត្តម​ ភួង​ ម​ន្ទ្រី​ ជា​អគ្គលេខាធិការ​ និង​ឯកឧត្តម​ ណៃ​ សុខ​វាសនា​ ជា​អគ្គ​ហេរញ្ញិក​ នោះ​ បែរជា​មាន​ថ្នាក់ដឹកនាំ​កំពូលៗ​ រួម​ទាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ,​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ,​ ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​(​ដន្លងដងស្នែង​នាយក​រដ្ឋមន្ត្រី​)​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ,​ ឯកឧត្តម​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​…​ ,​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ឯកឧត្តម​ លោក​ជំទាវ​១២០​រូប​ផ្សេង​ទៀត​ផង​ ប្រមូល​នាំ​គ្នា​មក​ធ្វើ​ជា​សមាជិក​កិត្តិយស​របស់​សហជីព​នេះ​ទៅ​វិញ​ ។​

​កម្មករ​ចាស់វស្សា​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​(CUF)​ ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(CCTU)​ និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ប៉ុន្តែ​បែរជា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ មក​ធ្វើ​ជា​សមាជិក​កិត្តិយស​របស់​សហជីព​ ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​ ទៅ​កើត​ដែរ​ (Sic!)​ ។​

​អនុលោម​តាម​មាត្រា​៤​ ស្តី​ពី​និយម​ន័យ​នៃ​ច្បាប់​ស្តី​ពី​សហជីព​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៥១៦/០០៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ គឺ​បាន​ចង្អុលបង្ហាញ​ថា​ សហជីព​ជា​ "​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​ និយោជិត​"​ ដូច្នេះ​ ថ្នាក់ដឹកនាំ​កំពូលៗ​ទាំងនោះ​ដែល​ធ្វើ​ជា​សមាជិក​កិត្តិយស​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ (CCTU)​ រួម​ទាំង​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​សហជីព​ និង​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ​ក្នុង​ក្រសួងមហាផ្ទៃ​យ៉ាង​ហ៊ឺហា​ផង​ បាន​ក្លាយទៅជា​កម្មករ​ និយោជិត​អស់​បាត់​ទៅ​ហើយ​ (Resic!)​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ (​អះអាង​ថា​ជា​បណ្ឌិត​ផង​)​ ជា​ប្រធាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​ការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​ដ៏​គួរ​ឲ្យ​អស់សំណើច​ បន្ទាប់​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេ​ញេ​សេចក្តីជូនដំណឹង​លេខ​២១៧​ក​.​ប​/​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​ចូល​ធរមាន​នៃ​ច្បាប់​ស្តី​ពី​សហជីព​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទម្រង់​នៃ​ការ​បង្កើត​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(CCTU)​ ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ធ្វើ​ជា​ប្រធាន​នោះ​ មិនមែន​ជា​សហជីព​បម្រើ​ផលប្រយោជន៍​ឲ្យ​កម្មករ​ និយោជិត​ពិតប្រាកដ​ទេ​ គឺ​សំដៅ​បម្រើ​ផលប្រយោជន៍​ឲ្យ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង​ ៕​

អស្ចារ្យ​ !​ នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ ប្រមូល​នាំ​គ្នា​ធ្វើ​ជា​សមាជិក​កិត្តិយស​របស់​សហជីព​ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​

អស្ចារ្យ​ !​ នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ ប្រមូល​នាំ​គ្នា​ធ្វើ​ជា​សមាជិក​កិត្តិយស​របស់​សហជីព​ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​

អស្ចារ្យ​ !​ នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ ប្រមូល​នាំ​គ្នា​ធ្វើ​ជា​សមាជិក​កិត្តិយស​របស់​សហជីព​ដែល​មាន​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ជា​ប្រធាន​

Related