អាជា្ញធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៥​នាក់ មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ជាំ​សាង៉ាំ

អាជា្ញធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៥​នាក់ មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ជាំ​សាង៉ាំ



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៦ អាជា្ញធរ​ថៃ​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ មក​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ក្រោយពីពួកគេបាន​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ​កាប់​ឈើ​គ្រញូង​នៅ​ច្រក​របៀង​ក្បាល​អូរ​ស្វាយ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។

អ្នក​ទាំង​៥​នាក់​ មានឈ្មោះ​ដូចជា ១/​ឈ្មោះ​ខឹម ចន្ថា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ២/​ឈ្មោះ អៀង ឈូ ចំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៣/​ឈ្មោះ វន នេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤/​ឈ្មោះ អាំ គន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ អ្នក​ទាំង​៤​មកពី​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។ ៥/​ឈ្មោះ ស៊ុន វុទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ​៕