សញ្ញា៨យ៉ាង​បញ្ជាក់ថា​អ្នក​គឺជា​បុរស​ដែលមាន​ទឹក​មេជី​វិត​រឹង​មាំ​ខ្លាំង​

សញ្ញា៨យ៉ាង​បញ្ជាក់ថា​អ្នក​គឺជា​បុរស​ដែលមាន​ទឹក​មេជី​វិត​រឹង​មាំ​ខ្លាំង​

កំលោះៗជាច្រើនអាចនៅមិនទាន់ដឹងថា ខ្លួនឯងមានទង្វើច្រើនយ៉ាងដែលប្រថុយក្នុងការធ្វើឱ្យមេជីវិតទន់ខ្សោយ រហូតអាចធ្វើឱ្យធ្លាក់ក្នុងសភាវចុះខ្សោយសមត្ថភាពខាងផ្លូវភេទបានដោយមិនដឹងខ្លួនឡើយ ហើយដើម្បីជាការការពារមិនឱ្យគុណភាពរបស់ទឹកមេជីវិតថយចុះខ្លាំងជាងនេះនោះ ឡារ៉ែន សូមណែនាំឱ្យសាកល្បងសង្កេតមើលសញ្ញាទាំងនេះជាមុនប្រសើរជាង។

   ១. មានក្បាលពោះរាបស្មើ៖ អ្នកស្រាវជ្រាវរបស់ប្រទេសនេធើលែនដ៍បានចង្អុលបង្ហាញថាបុរសដែលមានទំហំចង្កេះច្រើនជាង40អីុញឡើងទៅ ត្រូវបានរកឃើញថាមានភាពមាំមួន និងចំនួនរបស់មេជីវិតតិចជាងបុរសដែលមានចង្កេះស្តើង ដោយសារតែទម្ងន់ខ្លួនដែលច្រើនជ្រុលពេក ជាមូលហេតុសំខាន់ក្នុងការរារាំងមិនឱ្យរាងកាយបញ្ចេញអ័រម៉ូនផ្លូវភេទ រួមទាំងផលិតទឹកមេជីវិតហ្នឹងឯង។

   ២. ចូលចិត្តទទួលទានត្រីជាចម្បង៖ ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យ ហាវ៉ាដ បានបង្ហើបឱ្យដឹងថា អ្នកដែលទទួលទានសាច់សត្វច្នៃប្រឌិតជាប្រចាំ នឹងធ្វើឱ្យចំនួនរបស់មេជីវិតថយចុះយ៉ាងមើលឃើញច្បាស់តែម្តង ខុសពីអ្នកដែលទទួលទានត្រីជាមុខម្ហូបចម្បង ជាពិសេសបំផុត សាច់ត្រីសាល់ម៉ុន និងសាច់ត្រីធូណា ដែលនឹងធ្វើឱ្យមនុស្សប្រុសដែលចូលចិត្តទទួលទានត្រីមានបរិមាណមេជីវិតច្រើនជាងអ្នកដែលមិនទទួលទានដល់ទៅ65% ដោយសារនៅក្នុងសាច់ត្រីសម្បូរទៅដោយអូមេហ្កា 3 ដែលជាចំណែកសំខាន់ក្នុងការផលិតទឹកមេជីវិតហ្នឹងឯង។

   ៣. មិនស្លៀកខោក្នុងរឹបខ្លួនខ្លាំងពេក៖ វេជ្ជបណ្ឌិត អ៊ែនឌ្រូ ផូវី ប្រាប់ថា សីតុណ្ហភាពរបស់ពងស្វាសដែលហក់ខ្ពស់ឡើងដោយសារការស្លៀកខោក្នុងរឹបខ្លួនខ្លាំងពេក មិនត្រឹមតែធ្វើឱ្យប្រដាប់បន្តពូជមានអារម្មណ៍ថា ស្អុះស្អាប់ប៉ុណ្ណោះទេតែនៅជាមូលហេតុធ្វើឱ្យរាងកាយផលិតទឹកមេជីវិតបានតិចទៀតផង។ ដូច្នេះបុរសៗមិនគួរស្លៀកខោក្នុងដែលរឹបខ្លួនខ្លាំងពេកទេ តែគួរបែរមកស្លៀកខោខ្លីស្នាប់ភ្លៅម្តងម្កាលខ្លះផង ឬមិនទេក៏ស្លៀកខោក្នុងដែលមានខ្នាតល្មមនឹងខ្លួន ក៏នឹងជួយឱ្យរាងកាយផលិតទឹកមេជីវិតបានតាមប្រក្រតីហើយ។

 ៤. មិនកម្តៅម្ហូបអាហារក្នុងចង្ក្រានម៉ៃក្រូវេហ្វដោយដាក់ចានផ្លាស្ទិក៖ មុននឹងនាំយកម្ហូបអាហារដែលនៅសល់ទៅកម្តៅនៅក្នុងចង្ក្រានម៉ៃក្រូវេហ្វ គួរប្តូរចានពីចានផ្លាស្ទិកមកជាចានថ្មជាមុនសិន ព្រោះបើសិនជាយកម្ហូបអាហារក្នុងចានផ្លាស្ទិកទៅដាក់កម្តៅនោះ សារធាតុ BPA នឹងរលាយ ហើយជ្រាបចូលទៅក្នុងម្ហូបអាហារបាន ហើយបើមានសារធាតុនោះប្រមូលសន្សំនៅក្នុងរាងកាយច្រើន វានឹងធ្វើឱ្យគុណភាពរបស់ទឹកមេជីវិតចុះខ្សោយ និងទៅរារាំងការបញ្ចេញអ័រម៉ូនភេទប្រុសទៀតផង។

  ៥. មិនទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោ៖ អាចនិយាយបានថា សម័យនេះ អ្នកណាៗក៏ដាក់ទូរស័ព្ទដៃតាមខ្លួនដែរ តែពួកកំលោះៗច្រើនតែទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោជានិច្ច ព្រោះគិតថា ងាយស្រួលក្នុងការលូកយកមកប្រើការតែ ឡារ៉ែន សូមណែនាំឱ្យប្តូរកន្លែងទុកទៅ ព្រោះប្រព័ន្ធសេវាទូរស័ព្ទអាចធ្វើឱ្យទឹកមេជីវិតចុះខ្សោយបាន។

 ៦. មិនជក់បារី៖ ដោយសារតែបារីជាប្រភពរបស់សារធាតុនីកូទីន និងសារធាតុពុលជាច្រើន ទើបការជក់បារីជាបន្តបន្ទាប់ក្នុងយៈពេលយូរនោះ នឹងធ្វើឱ្យទឹកមេជីវិតថយចុះ និងហុចផលអាក្រក់ដល់ DNA នៅក្នុងទឹកមេជីវិត រួមទាំងធ្វើឱ្យមេជីវិតកម្រើកខ្លួនយឺត ដែលវាអាចនឹងនាំឆ្ពោះទៅរកជំងឺចុះខ្សោយសមត្ថភាពខាងផ្លូវភេទទៀតផង។

៧. ហាត់ប្រាណឱ្យបានជាប់លាប់៖ លទ្ធផលរបស់ការស្រាវជ្រាវពីមហាវិទ្យាល័យ ហាវ៉ាដ បានរកឃើញថា បុរសដែលហាត់ប្រាណយ៉ាងតិចបំផុតមួយសប្តាហ៍15ម៉ោងឬច្រើនជាងនោះ នឹងធ្វើឱ្យប្រព័ន្ធឈាមរត់ហូរវិលបានល្អ និងមានមេជីវិតរឹងមាំជាងអ្នកដែលមិនហាត់ប្រាណសោះដល់ទៅ73%ឯណោះក្រៅពីនេះអ្នកដែលប្រើពេលវេលាជាមួយការមើលទូរទស្សន៍ច្រើនជាង20ម៉ោងក្នុងមួយសប្តាហ៍នោះ ភាពរឹងមាំរបស់មេជីវិតនឹងមានទាបជាងអ្នកដែលមិនសូវមើលទូរទស្សន៍ប្រមាណជា44% ដូច្នេះបុរសៗទាំងឡាយគួរតែក្រោកទៅហាត់ប្រាណខ្លះផង។

  ៨. មិនជិះម៉ូតូរយៈពេលយូរច្រើនម៉ោងញឹកញាប់ពេក៖ ការធ្វើដំណើរឆ្ងាយដោយម៉ូតូរយៈពេលយូរច្រើនម៉ោងញឹកញាប់ហុចផលឱ្យកើតកម្តៅនៅក្នុងពងស្វាសរហូតអាចធ្វើឱ្យមេជីវិតស្លាប់ព្រោះមេជីវិតអាចរស់នៅបានដោយសីតុណ្ហភាពរបស់រាងកាយដែលស្ថិតក្នុងកម្រិតប្រក្រតីប៉ុណ្ណោះ។

នៅពេលបានដឹងបែបនេះហើយ បុរសម្នាក់ណាដែលមានទង្វើដូចទាំង8ចំណុចខាងលើនោះ សូមសប្បាយចិត្តចុះថា មេជីវិតរបស់អ្នករឹងមាំគ្រប់គ្រាន់សម្រាប់ការបន្តពូជយ៉ាងពិតប្រាកដហើយ៕

ប្រភព៖ lareine

  • សញ្ញា៨យ៉ាង​បញ្ជាក់ថា​អ្នក​គឺជា​បុរស​ដែលមាន​ទឹក​មេជី​វិត​រឹង​មាំ​ខ្លាំង​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:សុខភាព
Tags: