លោក​ញឹម​ វណ្ណដា​ បាន​ចុះ​ពិនិត្យ​កន្លែង​ផ្គត់ផ្គង់​ទឹក​អណ្តូង​បុក​ប្រើ​ដោយ​អគ្គិសនី​បម្រុង​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះ​ទឹក​ដូច​ឆ្នាំនេះ​ទៀត

លោក​ញឹម​ វណ្ណដា​ បាន​ចុះ​ពិនិត្យ​កន្លែង​ផ្គត់ផ្គង់​ទឹក​អណ្តូង​បុក​ប្រើ​ដោយ​អគ្គិសនី​បម្រុង​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះ​ទឹក​ដូច​ឆ្នាំនេះ​ទៀត



បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃ​ទី​៣០ ​ខែមិថុនា​ ឆ្នាំ​២០១៦​ លោក​ទេសរដ្ឋមន្ត្រី​ញឹម ​វណ្ណដា​ប្រធាន​គណៈក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​ មន្ត្រី​អម​ដំណើរ​ជាច្រើន​នាក់​បាន​ចុះ​ពិនិត្យ​កន្លែង​ផ្គត់ផ្គង់​អណ្តូង​បុក​ទឹក​ស្អាត​ប្រើ​ដោយ​អគ្គិសនី​មួយ​កន្លែង​នៅ​ចំណុច សាលាក្រុង​សិរីសោភ័ណ​ទុក​បម្រុង​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀត​។

លោក​ញឹម ​វណ្ណដា ​បាន​និយាយ​ថា ​ប្រព័ន្ធ​អាង ស្រះ អណ្តូង ធុង​ស្តុក បណ្តាញ​ចែកចាយ​ទឹក​ផ្គត់ផ្គង់​ជូន​ពលរដ្ឋ​ដែល​រាជរដ្ឋាភិបាល​តាម​រយៈ​គណៈក​ម្មា​ធិ​ការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ផ្តល់ជូន​ត្រូវ​បាន​ចំ​គោលដៅ​ដោះស្រាយ​ជូន​ពលរដ្ឋ​និង​ធានា​បំពេញ​ឆ្លើយតប​តម្រូវការ​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឆ្នាំក្រោយៗ​ទៀត​។ ព្រោះថា​ ការ​ចំណាយ​ថវិកា​ស្តារ ជីក​អាង ស្រះ អណ្តូង​និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នោះ​ក៏​អស់​ថវិកា​ច្រើន​ណាស់​ដែរ​ដូច្នេះ​មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ចាត់ចែង ថែទាំ​និង​ប្រើប្រាស់​ឲ្យ​បាន​យូរ​អង្វែង​ទើប​ល្អ​។

ក្នុង​នោះ​ដែរ​លោក​ញឹម​ វណ្ណដា ​បាន​ជួប​លោក​វៃ​កេង​លី អភិបាលក្រុង​សិរីសោភ័ណ លោក​ចៅសង្កាត់​ម្កាក់ ហើយ​បាន​ណែនាំ​ឲ្យ​ពិនិត្យ​និង​ត្រៀម​លក្ខណៈ​ដើម្បី​ជីក​អណ្តូង ស្រះ​បន្ថែម​ទៀត​បើ​ចាំបាច់​ហើយ​ ត្រូវ​ប្រើប្រាស់​អណ្តូង​ទឹក​ដើរ​ដោយ​ចរន្ត​អគ្គិសនី​នោះ​ឲ្យ​ល្អ ជៀសវាង​គ្រោះថ្នាក់​និង​ខូចខាត​។

ព្រោះថា ឥឡូវនេះ​ជា​រដូវភ្លៀង​ធ្លាក់​ពលរដ្ឋ​មិន​ចាំ​បាច់​ប្រើ​អណ្តូង​ទេ​។ លោក​ញឹម​ វណ្ណដា​បាន​ទៅ​ពិនិត្យមើល​ការដ្ឋាន​ជីក​ស្រះ​នៅ​បឹង​វែង​ ឃុំ​តា​បែន ​ស្រុក​ស្វាយចេក ហើយ​ជួប​ណែនាំ​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ខេត្ត​ឲ្យ​បន្ត​ចាត់ចែង​ស្តារ​ និង​ជីក​ស្រះ​ធំៗ​នៅ​ឃុំ​នេះ​ និង ​ឃុំ​ដទៃ​ទៀត​ឲ្យ​បាន​ជ្រៅ​ និង ​រក​ប្រភព​ទឹក​មក​ស្តុក​ទុក​ឲ្យ​បាន​គ្រប់គ្រាន់​តាំងពី​មាន​ភ្លៀង​ធ្លាក់​តិចៗ​ឡើង​ទៅ។

សូម​រំលឹក​ផង​ដែរ​ថា ​ពី​ក្នុង​ខែមករា​ដល់​ដើមខែ​មិថុនា​ ឆ្នាំ​២០១៦ ខេត្ត​បន្ទាយមានជ័យ​រង​គ្រោះ​ខ្វះ​ទឹក​ផឹក​ និង​ ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រទេស។ ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៦ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​ពី​ខេត្ត​នេះ​ដើម្បី​ធ្វើ​យុទ្ធនាការ​ដោះស្រាយ​ទឹក​ជូន​ពលរដ្ឋ​ទ្រង់​ជា​ទ្រង់ទ្រាយ​ធំ​ទៀត​ផង​៕

លោក​ញឹម​ វណ្ណដា​ បាន​ចុះ​ពិនិត្យ​កន្លែង​ផ្គត់ផ្គង់​ទឹក​អណ្តូង​បុក​ប្រើ​ដោយ​អគ្គិសនី​បម្រុង​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះ​ទឹក​ដូច​ឆ្នាំនេះ​ទៀត លោក​ញឹម​ វណ្ណដា​ បាន​ចុះ​ពិនិត្យ​កន្លែង​ផ្គត់ផ្គង់​ទឹក​អណ្តូង​បុក​ប្រើ​ដោយ​អគ្គិសនី​បម្រុង​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះ​ទឹក​ដូច​ឆ្នាំនេះ​ទៀត