ក្រសួង​អប់រំ ប្រកាស​ឲ្យ​បេក្ខជន​៨០​នាក់ ទៅ​ទទួល​អាហារ​រូបករណ៍​សិក្សា​នៅ​វៀតណាម​ និពន្ធដោយ : ថ្មីៗ       July-01-2016, 10:59 pm         73

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​អប់រំ ប្រកាស​ឲ្យ​បេក្ខជន​៨០​នាក់ ទៅ​ទទួល​អាហារ​រូបករណ៍​សិក្សា​នៅ​វៀតណាម​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​បេក្ខជន​ដែល​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម ប្រញាប់​ទៅ​បង្ហាញខ្លួន និង​ទទួលយក​អាហារូបករណ៍ ឲ្យ​បាន​មុន​ថ្ងៃ​ផុតកំណត់​ថ្ងៃទី​០៨ កក្កដា នេះ​។​

​បើតាម​សេចក្ដីប្រកាស​ក្រសួង​អប់រំ បេក្ខជន​ដែល​ប្រឡង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​វៀតណាម កាលពី​ថ្ងៃ​២៦ មិថុនា កន្លងមក​នោះ ជាប់​អាហារូបករណ៍​ចំនួន​៨០​នាក់​។ ចំណែក​បេក្ខជន​ជាប់​ឈ្មោះ​ត្រៀម​បម្រុង​ជំហាន​ទី​១ មាន​ចំនួន​១០០​នាក់ ខណៈដែល​បេក្ខជន​ត្រៀម​បម្រុង​ជំហាន​ទី​២ ចំនួន​១០១​នាក់​។​

​បេក្ខជន​ដែលជា​ប់​អាហារូបករណ៍​ចំនួន​៨០​នាក់ ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មវិធីសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ ដែលមាន​ទីតាំងនៅ​ជិត​ទូរទស្សន៍​អ​ប្សា​រា ដើម្បី​បំពេញបែបបទ​ទទួល​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​៕