សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មា​ជ័យ​និង​ខេត្តកំពង់ឆ្នាំង​សហការគ្នា​ចាប់បាន​អ្នក​ចែកចាយ​គ្រឿង ញៀន​៣​នាក់ និង​ថ្នាំញៀន​២៥​កញ្ចប់​

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ចែកចាយ​ថ្នាំញៀន​៣​នាក់ ត្រូវបាន​នគរបាល​ស្រុក​សាមគ្គី​មា​ប​ជ័យ និង​នគរបាល ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការគ្នា​ចាប់ខ្លួនបាន និង​ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​២៥ កញ្ចប់​។ ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែមិថុនា​នៅក្នុង​កន្លែង​២​ខុសគ្នា ក្នុងស្រុក​សាមគ្គី​មានជ័យ​។​

លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ងោ​យ​ដឹងថា​៖ ករណី​ទី​១ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា សមត្ថកិច្ច​បាន​ចាប់បាន​ឈ្មោះ ឆី ឆុន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​រស់នៅក្នុង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ក្នុងពេល​គេ​ចុះ​ពីលើ​រថយន្ត​ដឹក​កម្មករ យក​គ្រឿងញៀន​មក​លក់​អោយ​ម៉ូយ​ចំ​កម្លាំង​បង្កប់​របស់​សមត្ថកិច្ច ករណីនេះ​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់ និង​ទូរស័ព្ទដៃ​១​គ្រឿង ករណី​ទី​២. នៅ​ម៉ោង​១ និង​៣០​នាទី ថ្ងៃទី​៣០ ខែមិថុនា សមត្ថកិច្ច​ចាប់បាន​អ្នក​ចែកចាយ​គ្រឿងញៀន​២​នាក់​ទៀត នៅក្នុង​រោងចក្រ​ហ្គេ​ត​ស្ព​ត មាន​ទីតាំង​នៅក្នុង​ចំការ​ស្វាយ ឃុំ​សេដ្ឋី ដកហូត​ថ្នាំញៀន​បាន​២៤​កញ្ចប់ ទូរស័ព្ទដៃ​២​គ្រឿង ម៉ូតូ​២​គ្រឿង ជនល្មើស​ទី​១​ឈ្មោះ លី នេត្រា អាយុ​២២​ឆ្នាំ និង​ទី​២​ឈ្មោះ ហ៊ុយ ហឿន អាយុ​២៦​ឆ្នាំ ពួកគេ​ជា​កម្មករ​ក្នុង​រោងចក្រ​ខាងលើ រស់នៅក្នុង​ឃុំ​ស្វាយ និង​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នៅក្នុង​រោងចក្រ​។​

​ជនល្មើស​ទាំង​៣​នាក់ និង​វត្ថុតាង​ទាំងអស់ ត្រូវបាន​សមត្ថ​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងាំ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦​នេះ ដើម្បីអោយ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​ ​សមត្ថកិច្ច​បាន​ត្អូញត្អែ​ឲ្យ​ដឹងថា​៖ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន កន្លងមក​ថ្នាក់លើ​មិន​ដែរ​ឧបត្ថម្ភ ប្រាក់​បេសកកម្ម ឬ​សាំង​ឡាន​ម៉ូតូ​អោយ​ឡើយ ការបង្ក្រាប​គ្រឿង​ទាំងអស់​កន្លងមក​គឺ​សមត្ថកិច្ច បាន​យក ប្រាក់ខែ​របស់ខ្លួន​មក​ចាយវាយ​ដោយ​ខ្លួនឯង​។ ហេតុនេះ​សំណូមពរ​ថ្នាក់លើ និង​ក្រសួង​មេត្តាជួយ ដោះ ស្រាយ​ប្រាក់​បេសកកម្ម​បង្ក្រាប​គ្រឿងញៀន​អោយ​ផង បើ​ពុំ​នោះទេ​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន ពិតជា​ត្រូវ​ប្រពន្ធ​សុំ​លែង​អស់ហើយ​៕ រិ​ទ្ធិ ជ័យ​

KA-01-07-2016-01 KA-01-07-2016-02 KA-01-07-2016-03