លោក ហ៊ុន សែន​ ដក​ ព្យួរ និង​ប្រគល់​តួនាទី​ឲ្យ​ឧត្តមសេនីយ៍​​​វិញ​នៅ​​​ក្នុង​រយៈ​​​ពេល​​​២៤​​​ម៉ោង

នៅក្នុងរយៈពេល២៤ម៉ោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកព្យួរ និងបន្ទាប់មកបានប្រគល់តួនាទីឲ្យវិញដល់ឧត្តមសេនីយ៍ផ្កាយ៣ បម្រើការនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបានស្តីបន្ទោសមន្ត្រីនគរបាលចរាចរម្នាក់ដែលឃាត់លោកឲ្យឈប់ដោយសារមិនគោរពភ្លើងស្តុបកាលពីដើមសប្តាហ៍នេះ។ កាលពីថ្ងៃច័ន្ទ មន្ត្រីនគរបាលចរាចរម្នាក់ ឈ្មោះ សូត្រ កញ្ញា បានបង្ហោះវីដេអូចូលក្នុងទំព័រហ្វេសប៊ុកដែលបង្ហាញឲ្យឃើញពីការឈ្លោះគ្នារវាងខ្លួន និងឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា អគ្គនាយករងនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីខ្លួនបានឃាត់មន្ត្រីរូបនេះឲ្យឈប់ដោយសារបើកមិនគោរពភ្លើងស្តុបក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃនោះ។ នៅក្នុងវីដេអូនោះ គេឃើញឧត្តមសេនីយ៍ ឯក ម៉ម ស្រីុមវណ្ណា និយាយទូរស័ព្ទទៅកាន់ថ្នាក់លើរបស់មន្ត្រីចរាចររូបនេះ ដោយរអ៊ូប្រាប់អំពីហេតុការណ៍ដែលលោកត្រូវបានឃាត់ឲ្យឈប់ ហើយបាននិយាយសំដៅដល់មន្ត្រីនគរបាលចរាចររូបនេះដោយប្រើពាក្យអសុរសថា “អា” ។ គេបានឮឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា បាននិយាយថា “ហួសស្តុបម៉ោ វាបត់ម៉ោអាប៉ូលិសចរាចរម្នាក់ឃើញឡានធំវាឲ្យទៅ វាអត់ចាប់ឡានធំ។វានិយាយថា ‘ខ្ញុំមិនចង់ចាប់ឡានធំទេ ខ្ញុំចង់ចាប់ឡានបងឯង'”។ បន្ទាប់ពីដាក់ទូរស័ព្ទចុះមន្ត្រីរូបនេះបានងាកសំដៅទៅរក លោក សូត្រ កញ្ញា ហើយនិយាយថា “ហ្អែងអត់ស្គាល់បងទេ”។ លោក សូត្រ កញ្ញា បានឆ្លើយតបបែបពន្យុះ។ លោកបាននិយាយមុនពេលឧត្តមសេនីយ៍ឯករូបនេះ និងអ្នកបើករថយន្តត្រឡប់ចូលរថយន្តម៉ាកតូយ៉ូតា RAV4 របស់ខ្លួន ហើយបើកចេញទៅថា “អាឡូវ ខ្ញុំគ្រាន់តែចង់ប្រាប់បងឯងប៉ុណ្ណេះទេ ខ្ញុំជាមន្ត្រីថ្នាក់ក្រោមទេ បើបងឯងចង់ប្រាប់ដកខ្ញុំចេញក៏បានដែរ។ ខ្ញុំសុខចិត្តទទួលកំហុសខ្ញុំ បងឯងដកខ្ញុំចេញតាហ្មងទៅ បើជ្រុលថាបានតេហើយនោះ ខ្ញុំកូនមន្ត្រីប៉ូលិសតូចទេ”។ នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកលោក សូត្រ កញ្ញា បានពន្យល់ពីហេតុការណ៍ដែលទីបំផុតលោកត្រូវបានព្យួរពីអង្គភាពក្រោយពេល ឧត្តមសេនីយ៍ឯក ម៉ម ស្រីុមវណ្ណា ហៅទូរស័ព្ទរួច ហើយបានអំពាវនាវឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយខ្លួន។ នៅពេលរំលងអធ្រាត្រឈានចូលព្រឹកម្សិលមិញ លោក ហ៊ុន សែន បានបង្ហោះវីដេអូនេះលើទំព័រហ្វេសប៊ុករបស់លោក អមដោយសារប្រកាសថា លោកបានចុះអត្ថលេខាលើអនុក្រឹត្យដក […]

The post លោក ហ៊ុន សែន​ ដក​ ព្យួរ និង​ប្រគល់​តួនាទី​ឲ្យ​ឧត្តមសេនីយ៍​​​វិញ​នៅ​​​ក្នុង​រយៈ​​​ពេល​​​២៤​​​ម៉ោង appeared first on The Cambodia Daily.