វេល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វែល​ទីបំផុត​បាន​ឡើង​ទៅ​ប៉ះ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​រង​ចាំ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្រោយ​យក​ឈ្នះ​បែលហ្សិក​ ៣-១។

 

វេល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

បើក​ការ​ប្រកួត​បាន​តែ​ ១៣​នាទី​ ខ្សែ​បម្រើ ​Radja Nainggolan របស់​ក្លឹប​ Roma ស៊ុត​នាំមុខ​ឲ្យ​បែលហ្សិក បាន​មុន ១-០។ យ៉ាង​ណា​ក៏ដោយ​នៅ​នាទី ៣១ ប្រធាន​ក្រុម​ Ashley Williams មក​ពី​ Swansea រក​១គ្រាប់​តាម​ស្មើ​បាន​វិញ​ ធ្វើឲ្យ​ចប់​ការ​ប្រកួត​វែល​ ១-១ បែលហ្សិក។

 

ចូល​ដល់​តង់​ទី​២ បាន​តែ​១០​នាទី​ពោល​គឺ​នាទី​៥៥ Hal Robson-Kanu ខ្សែ​បម្រើ​មកពី ក្លឹប Reading ស៊ុត​នាំមុខ​ឲ្យ​វែល​បាន​វិញ មុន​ពេល​ខ្សែ​ប្រយុទ្ធSam Vokes បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៨៦ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​វែល​យក​ឈ្នះ​បែលហ្សិក​ ៣-១ បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត៕

 

វេល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

វេល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

វេល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

វេល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC