រថយន្ត ២ គ្រឿង ដឹកឈើបេង ឈើក្រញូង ចាប់បានហើយត្រូវអ្នកធំឱ្យដោះលែង

6 Videos


រថយន្តដឹកឈើគាស់ទាំងគល់ មានទាំងឈើបេង ឈើក្រញូងចំនួន ២ គ្រឿងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់បាននៅពេលក្រុមឈ្មួញទាំងនេះកំពុងដឹកបម្រុងចូលទឹកដីរាជធានីភ្នំពេញភ្នំពេញ ដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។

P9

រថយន្ត ២ គ្រឿង ដឹកឈើបេង ឈើក្រញូង ចាប់បានហើយត្រូវអ្នកធំឱ្យដោះលែង
រថយន្ត ២ គ្រឿង ដឹកឈើបេង ឈើក្រញូង ចាប់បានហើយត្រូវអ្នកធំឱ្យដោះលែង

ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បានលួចទម្លាយឲ្យដឹងថា នៅពេលនេះស្រាប់តែមានអ្នកធំម្នាក់បានអន្តរាគមន៍សុំឲ្យមានការដោះលែងទៅវិញ ។ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដែលមិនបញ្ចេញឈ្មោះ បានលួចប្រាប់នៅរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ នេះថា «រថយន្តទាំង ២ គ្រឿងត្រូវកម្លាំងជំនាញចាប់បាននៅលើចំណុចផ្លូវជាតិលេខ ៤ ដោយយកមករក្សាទុកនៅផ្នែករដ្ឋព្រៃឈើកំពង់ស្ពឺ តែការឃាត់ទុកមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកមានអំណាចម្នាក់អន្តរាគមន៍ចង់ឲ្យមានការដោះលែងរថយន្តទៅវិញ ដោយមិនមានការបង់ពន្ធចូលរដ្ឋនោះទេ» ។

រថយន្ត ២ គ្រឿង ដឹកឈើបេង ឈើក្រញូង ចាប់បានហើយត្រូវអ្នកធំឱ្យដោះលែង

ការអន្តរាគមន៍ឲ្យដោះលែងនេះបានធ្វើឲ្យមន្ត្រីជំនាញ មានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើបែបនេះ៕

                                                                             សុថាត់

រថយន្ត ២ គ្រឿង ដឹកឈើបេង ឈើក្រញូង ចាប់បានហើយត្រូវអ្នកធំឱ្យដោះលែង