នៅ​ម៉ាឡេស៊ី ឪពុកម្តាយ​ដែល​មិន​នាំ​កូន​ចាក់​វ៉ាក់សាំង​ប្រឈម​ជាប់គុក ២០ ឆ្នាំ​

    ​ឪពុកម្តាយ​ដែល​មិន​នាំ​កូន​របស់​ពួកគេ​ចាក់​វ៉ាក់សាំង អាច​នឹង​ជាប់ពន្ធនាគារ​រយៈពេល​យូរ​នៅពេលដែល​ការធ្វើ​វិសោធនកម្ម​ឡើងវិញ​លើ​ច្បាប់​ទាក់ទង​កុមារ​ត្រូវ​បានប្រកាស​និង​អនុវត្ត​។​

​    ​ក្រសួង​ស្ត្រី គ្រួសារ​និង​អភិវឌ្ឍ​សហគមន៍​របស់​ម៉ាឡេស៊ី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា "​ប្រសិនបើ​ឪពុកម្តាយ​បដិសេធ​វ៉ាក់សាំង​ចំពោះ​កូន​ខ្លួនឯង ហើយ​ធ្វើឱ្យ​កូន​ឆ្លង​រោគ និង​អាចធ្វើឱ្យ​ពួកគេ​ស្លាប់ វា​អាច​ត្រូវ​ចាត់ទុកជា​ទម្រង់​នៃ​ការ​ធ្វេស​ប្រហែល​"​។​

​    ​បើ​យោងតាម​ច្បាប់​ស្តីពី​កុមារ​ដែល​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ក្នុង​ឆ្នាំ ២០១៥ និង​កំពុង​ស្ថិតក្នុង​ដំណើរការ​ប្រកាស​និង​អនុវត្តបាន​ឱ្យដឹងថា ជន​ដែល​ត្រូវបាន​រកឃើញ​ទោសកំហុស​នឹង​ពិន័យ​មិនតិចជាង ៥ ម៉ឺន​រីង​ហ្គី​ត (១២.៥១២ ដុល្លារ​) ឬក៏​ដាក់ពន្ធនាគារ ២០ ឆ្នាំ​៕