ថៃ​ចាប់​ប្រជាព​រដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​

6 Videos


ប្រភពពីប្រទេសថៃបានឲ្យដឹងថា កម្មករខ្មែរដែលស៊ីឈ្មួលកាប់ឈើ និង លីឈើគ្រញូងចំនួន ៤ នាក់ ក្នុងចំណោមពួកគេប្រមាណជា ៣០ នាក់ ត្រូវបានកម្លាំងចំរុះរបស់ភាគីថៃឃាត់ខ្លួនដើម្បីបញ្ជូនទៅកាន់អង្គភាពជំនាញ នៅពេលដែលពួកគេបានលបចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ លស្ថិតក្នុងតំបន់ហាមឃាត់ ។

P9

ថៃ​ចាប់​ប្រជាព​រដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​
ថៃ​ចាប់​ប្រជាព​រដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ គឺកំលាំងជំនាញរបស់ថៃ បានទទួលសេចក្តីរាយការណ៍មួយពីប្រជាពលរដ្ឋដែលចូលទៅរកវល្លិ៍ និង រកផ្សិតជាដើម ដោយបានបញ្ជាក់ថា មានមនុស្សមួយក្រុមប្រមាណជា ៣០ នាក់បាននិងកំពុងស្ពាយឈើគ្រញូងចុះពីជួរភ្នំ វ៉ាំងក្រាក់ថៈ នៅចំកណ្តាលឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងភូមិ ៨ ឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ។

ថៃ​ចាប់​ប្រជាព​រដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​

សេចក្តីរាយការណ៍បានបន្តថា គ្រាន់តែឃើញកម្លាំងចំរុះភ្លាម ពួកគេបានធ្វើជាសញ្ញាដើម្បីឱ្យគ្នីគ្នាទំលាក់ឈើចោល ហើយរត់យករួចខ្លួនរៀងៗខ្លួន ដោយបន្សល់ទុកឈើគ្រញូងនៅទីនោះសរុបចំនួន ៥០ ដុំព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន ៤ នាក់ដើម្បីនាំយកមកកាន់ស្នាក់ការធ្វើការសាកសួរ ។ ដោយជនទាំង៤នាក់នោះ គឺជា កម្មករខ្មែរដែលមានមេក្លោងជាជនជាតិថៃបានដឹកនាំកំលាំងនេះអោយចូលទៅកាប់ឈើទាំងនេះ ។

ថៃ​ចាប់​ប្រជាព​រដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​

កម្មករខ្មែរទាំង៤នាក់នោះ មានឈ្មោះ ១ សឿ ហ៊ុំ ភេទប្រុស អាយុ ៣៥ ឆ្នាំ , ២ គុណ ផាកុល ភេទប្រុស អាយុ ៣៤ ឆ្នាំ , ៣ ហេន សំអាត ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ទី ៤ ឈ្មោះ រ៉េត បោយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ដោយពួកគេបានសារភាពថា ពួកគេមានគ្នាប្រមាណ ៣០ នាក់ ដោយបែងចែកជាពីរក្រុម គឺក្រុមទីមួយជាអ្នកចូលទៅកាប់ និង ជ្រៀក ឯក្រុមទីពីរ គឺជាអ្នកស្ពាយចុះពីភ្នំ ហើយពួកគេត្រូវមេឈ្មួញថៃជួលឱ្យស្ពាយឈើនេះចេញពីតំបន់ឧទ្យាន ថាប់ឡាន ក្នុងខេត្តប្រាជីនបុរី ដោយដើរកាត់ព្រៃចេញទៅតំបន់ ប៉ាងស៊ីដា ហើយចុះពីភ្នំវ៉ាំងក្រាក់ថៈ ទើបមានរថយន្តមកចាំដឹកនៅទីនោះ ។

ថៃ​ចាប់​ប្រជាព​រដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ដី​ថៃ​

បច្ចុប្បន្នកម្មករខ្មែរទាំង ៤ នាក់នោះ សមត្ថកិច្ចកំពុងនាំខ្លួនយកទៅសាកសួរបន្តនៅអង្គភាពជំនាញក្នុងខេត្តស្រះកែវ ៕

                                                                             សុថាត់