ត្រាក់ទ័រ​ភ្ជួរស្រែ​ជាន់​មីនតោន ស្លាប់​ម្នាក់​នៅ​ស្រុក​ស្វាយចេក​

6 Videos


ការស្លាប់ដោយសារគ្រាប់មីន និង យុទ្ធភ័ណ មិនទាន់ផ្ទះ ដែលនៅសល់ពីសង្គ្រាមនៅតែមានតួលេខ ដែលឈរលំដាប់លេខពីរ បន្ទាប់ពីការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ ។

P9

ត្រាក់ទ័រ​ភ្ជួរស្រែ​ជាន់​មីនតោន ស្លាប់​ម្នាក់​នៅ​ស្រុក​ស្វាយចេក​

ជាក់ស្តែងមានត្រាក់ទ័រភ្ជួរស្រែមួយគ្រឿង បានជាន់មីនដែលបន្សល់ទុកពីសម័យសង្គ្រាម បានផ្ទុះបង្ករឲ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងជាង ២ រសៀលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៦នៅខាងជើងបង្គោលសីម៉ាព្រំដែនលេខ ៤២ ប្រមាណជា ២០០ ម៉ែត្រស្ថិតក្នុងភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ត្រាក់ទ័រនៅពេលបើកទៅភ្ជួរដីស្រែនៅចំណុចខាងលើជាន់មីនតោន ដែលបន្សល់ទុកពីសម័យសង្គ្រានផ្ទុះបណ្ដាលអោយស្លាប់ជនរងគ្រោះឈ្មោះគុណដែងភេទប្រុសអាយុ17ឆ្នាំ មានទីលំនៅភូមិកំណប់ ឃុំតាបែន ស្រុកស្វាយចេក ។

ត្រាក់ទ័រ​ភ្ជួរស្រែ​ជាន់​មីនតោន ស្លាប់​ម្នាក់​នៅ​ស្រុក​ស្វាយចេក​

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា អ្នកបើកបរត្រាក់ទ័របានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយត្រាក់ទ័រនោះបានរងការខូចខាតទាំងស្រុង៕

                                                                                             សុថាត់